• ក្រុមប៉េតង់កម្ពុជា កំពុងប្រកួតប្រជែងរកមេដាយជើងឯកអាស៊ី នៅវៀតណាម
    Uncategorized 9 months ago 27 Views

    ក្រុមអត្តពលិកកីឡាប៉េតង់កម្ពុជា បាននឹងកំពុងធ្វើការប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៣ ឆ្នាំ២០១៩ នៅប្រទេសវៀតណាម ដើម្បីស្វែងរកមេដាយមាស ជូនប្រទេសជាតិ ទៅតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

    ប្រតិភូកីឡាប៉េតង់កម្ពុជា បានចាកចេញពីមាតុប្រទេស កាលពីយប់ថ្ងៃអង្គារម្សិលមិញ ដើម្បីចូលរួមការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៣នេះ ហើយនៅក្នុងប្រតិភូកីឡាកម្ពុជានោះ គឺមានប្រតិភូ១នាក់ គូ្របង្វឹក៣នាក់ កីឡាករ៥នាក់ កីឡាការិនី៥នាក់ និងយុវជន៤នាក់។

    ក្រុមអត្តពលិកទាំង១៤នាក់របស់កម្ពុជា នឹងចាប់ប្រកួតពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដោយពួកគេ ត្រូវធ្វើការប្រកួត នៅលើវិញ្ញាសា ចំនួន៨ មានវិញ្ញាសាវាយយកពិន្ទុ ទាំងផ្នែកបុរស នារី និងយុវជន វិញ្ញាសាវាយ៣ទល់៣នាក់ទាំងផ្នែកបុរស នារី និងយុវជន ព្រមទាំងវិញ្ញាសាចម្រុះវាយ៣ទល់៣នាក់ (បុរស២នាក់ និងនារី១នាក់) និងចម្រុះ៣ទល់៣នាក់ (បុរស១នាក់ និងនារី២នាក់)។

    លោក សូម៉ៃ សុខគា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានការរំពឹងខ្ពស់ថា ក្រុមប៉េតង់កម្ពុជា ដែលទើបឈ្នះបានមេដាយមាស១ លើវិញ្ញាសាជាក្រុមនារី និងប្រាក់១ លើវិញ្ញាសាវាយគូបុរស និងអាចដណ្តើមបានមេដាយមាស ជូនប្រទេសជាតិ សម្រាប់ការប្រកួតជើងឯកអាស៊ី នៅប្រទេសវៀតណាម លើកនេះ។

    លោក សូម៉ៃ សុខគា បានថ្លែងនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រលប់ថ្ងៃអង្គារថា៖«សម្រាប់ការប្រកួតជើងឯកអាស៊ី លើកទី១ នៅថៃ យើងដណ្តើមបានមេដាយមាស៣ ប្រាក់១ សំរឹទ្ធ១ រីឯលើកទី២ នៅម៉ាឡេស៊ី កាលឆ្នាំ២០១៨ យើងបានត្រឹមប្រាក់ និងសំរឹទ្ធ គឺមិនបានមេដាយមាសទេ ហើយនៅវៀតណាម លើកនេះ យើងសង្ឃឹមថា យើងនឹងយកបានមេដាយមាស»៕

  • Loading...
  • Recent Posts