• ក្រុម U18 កម្ពុជា ត្រឹមឱកាសដណ្តើមយកលេខ៣ ក្រោយចាញ់ U20វៀតណាម ៣-០
    បាល់ទាត់ក្នុងស្រុក 11 months ago 36 Views

    ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ នៅសល់ត្រឹមឱកាសប្រកួតដណ្តើមយកលេខ៣ និងលេខ៤ នៃពានរង្វាន់ BTV Cup 2019 ជាមួយក្រុមU20មីយ៉ាន់ម៉ា បន្ទាប់ពួកគេបានចាញ់ក្រុមU20វៀតណាម ៣-០ ក្នុងការប្រកួតជម្រុះ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។

    សម្រាប់ការប្រកួត ដែលធ្វើនៅលើទឹកដីខេត្ត Bing Duong នៃប្រទេសវៀតណាម កាលពីយប់ថ្ងៃអាទិត្យនោះ ក្រុមU១៨កម្ពុជា មិនអាចមានលទ្ធផលទប់ស្កាត់ការវាយសម្រុកយ៉ាងខ្លាំងក្លារបស់ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២០ឆ្នាំបាននោះទេ គឺពួកគេបានចាញ់ ៣-០។

    តាមរយៈការប្រកួតនោះ ក្រុមU20កម្ពុជា បានដាក់សម្ពាធទៅលើក្រុមU18កម្ពុជា ជាបន្តបន្ទាប់ ហើយភាពសប្បាយរីករាយបានកើតមានឡើងចំពោះក្រុមមួយនេះ ខណៈពួកគេ បានរកឃើញគ្រាប់បាល់នាំមុខ នៅនៅនាទីទី៤៥+១ នោះ ខណៈគ្រាប់បាល់ទី២ រកបានដោយការទាត់បាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៦៦ ហើយ១គ្រាប់ទៀត ជាការតែតបាល់បញ្ចូលទី នៅនាទីទី៦៨។

    ជាមួយលទ្ធផលនេះបានធ្វើឲ្យក្រុមU18កម្ពុជា នៅសល់ត្រឹមឱកាសប្រកួតដណ្តើមយកលេខ៣ ជាមួយក្រុម U20វៀតណាម ដែលនឹងត្រូវធ្វើនៅថ្ងៃអង្គារស្អែកនេះ។ ចំណែកក្រុម U20វៀតណាម ត្រូវឡើងទៅជួបក្រុមម្ចាស់ផ្ទះ Becamex Binh Duong នៅវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវធ្វើនៅថ្ងៃពុធ ព្រោះ ក្រុម Becamex Binh Duong បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ៥-៤ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីក្រុមទាំង២ បានស្មើគ្នា ៣-៣ ក្នុងការប្រកួតចំនួន១២០នាទីនោះ៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts