• Barcelonaខកចិត្តមិនអាចបង្កើនគម្លាតក្រោយបានត្រឹមស្មើReal Sociedad(វីដេអូ)
    បាល់ទាត់អន្តរជាតិ 8 months ago 4 Views

    ការប្រកួតក្របខណ្ឌLa Liga សប្តាហ៏ទី១៦រវាងក្រុមម្ចាស់ផ្ទះ Real Sociedad និងក្រុមភ្ញៀវBarcelona កាលពីថ្ងៃសៅរ៏ម្សិលមិញនេះ កីឡាករMikel Oyarzabal បានជួយអោយ ឱ្យ ម្ចាស់ផ្ទះនាំមុខដោយការទាត់បាល់ពិន័យនៅនាទីទី១២បន្ទាប់ពីខ្សែបម្រើ Sergio Busquets ចាប់ទាញអាវ Diego Llorenteក្នុងតំបន់គ្រោះថ្នាក់មុនពេលខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann វាយបកតាមស្មើជាមួយអតីតក្រុមរបស់ខ្លួន នៅនាទីទី៣៨ មុនបញ្ចប់ការប្រកួតតង់ទី១ ដោយការស៊ុតបាល់រំលេងដៃអ្នកចាំទីបានសម្រេច។បញ្ចប់ការប្រកួតReal Sociedad ២:២Barcelona ខណៈភាគរយ គ្រប់គ្រងបាល់របស់ក្រុមម្ចាស់ផ្ទះខ្ពស់ជាងក្រុមភ្ញៀវ គឺ៥៣%ទល់និង៤៧%។


    ការប្រកួតតង់ទី២ Luis Suarez បានជួយអោយBarcelonaរកបានគ្រាប់បាល់នាំមុខ២ទល់និង១ពីការបញ្ជូនបាល់មិនអាត្មា និយមរបស់មិត្តរួម ក្រុមចាស់វស្សា Lionel Messi ។ប៉ុន្តែក្រុមម្ចាស់ផ្ទះក៏មិនធម្មតាខណៈ Alexander Isak បានរកគ្រាប់បាល់វាយបក តាមស្មើនៅនាទីទី៦២ មកវិញបន្ទាប់ពីអ្នកចាំទី Marc-Andre ter Stegen មិនអាចសង្គ្រោះបាល់ពីការស៊ុតរបស់Nacho MonrealអតីតកីឡាករArsenal ។

    Barcelonaបន្តឈរនៅទីកំពូលតារាងនិងងមានគម្លាត មួយពិន្ទុពីក្រុមលេខ២ Real Madrid (១ប្រកួតក្នុងដៃ)ដែលត្រូវជួប Valencia នៅថ្ងៃអាទិត្យនេះមុនពេលពួកគេទាំងពីរត្រូវជួបគ្នាក្នុងព្រឹត្តការណ៏ El Clasico នៅថ្ងៃពុធទី១៨ ធ្នូ ២០១៩សប្តាហ៏ក្រោយ។
    ប្រភព:BBC
    វីដេអូ

  • Loading...
  • Recent Posts