• Chelseaបរាជ័យក្នុងទឹកដីខ្លួនឯងក្រោយVARសម្រេចផ្តល់បាល់ចូលទីដល់Bournemouth(មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 8 months ago 4 Views

    អ្នកចាត់ការក្រុម Bournemouth លោក Eddie Howe បាននិយាយថា:ក្រុមរបស់ខ្លួនបានឆ្លងកាត់ការប្រកួតយ៉ាងលំបាកពីការវាយសម្រុករបស់ក្រុមChelseaមុនពេលពួកគេទទួលបានជ័យជម្នះនៅនាទីទី៨៤មុនបញ្ចប់ការប្រកួតជាមួយ ក្រុមម្ចាស់ផ្ទះតោខៀវ ក្នុងការប្រកួត ក្របខណ្ឌ PremierLeagueសប្តាហ៏ទី១៧កាលពីថ្ងៃសៅរ៏ទី១៤ធ្នូ២០១៩ម្សិលមិញនេះ។

    ការទាត់បាល់បកត្រលប់ក្រោយរបស់កីឡាក រGasling រំលងអ្នកចាំទីKepaដើម្បីបញ្ចូលទីខណៈខ្សែការពារ Chelsea ព្យាយាមសង្គ្រោះបាល់ត្រូវបាន​កាត់សេចក្តីផ្តល់ឱ្យដោយជំនួយការអាជ្ញាកណ្តាល (VAR) ដើម្បីផ្តល់ជ័យជម្នះដល់ក្រុម ភ្ញៀវដែលទទួលបានជ័យជម្នះជាលើកទី ១ របស់ពួកគេចាប់​តាំងពី​ដើមខែវិច្ឆិកា នៅឯ Stamford Bridge ។

    លទ្ធផលនេះបានបញ្ចប់ការចាញ់ ៥ ប្រកួតរបស់ពួកគេហើយបានផ្តល់ជ័យជម្នះក្រៅដីជាលើកទី ៣ នៅរដូវកាលនេះមុនពេល ពួកគេផ្តួលMan.Unitedកាលពីខែវិច្ឆិកា នៅក្នុងទឹកដី ។បច្ចុប្បន្នChelsea ឈរនៅចំណាត់ថ្នាក់ទី៤ខណៈBournemouth ឈរនៅលេខរៀងទី១៤។
    ប្រភព:BBC
    វីដេអូ:

  • Loading...
  • Recent Posts