• វីរកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាស ស៊ីហ្គេម ទី៤ ឲ្យកម្ពុជា
    Uncategorized 11 months ago 39 Views

    វីរកីឡាការិនី ខាន់ ចេសា (Khan Jess) បានបង្ហាញភាពខ្លាំងជាថ្មីម្តងទៀត ដើម្បីផ្តល់ភាពរំភើបសប្បាយរីករាយឲ្យប្រជាជនកម្ពុជា ខណៈម្ចាស់មេដាយមាសពិភពលោកច្រើនជំនាន់ម្នាក់នេះ បានយកឈ្នះឈ្នះកីឡាការិនីម្ចាស់ផ្ទះ Napolis Jenma Kaila នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះមេដាយមាសទី៤ ឲ្យកម្ពុជា ក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីននោះ។

    សម្រាប់ការប្រកួតលើប្រភេទកីឡាជឺជិតស៊ូ ក្នុងទម្ងន់ក្រោម៤៩គីឡូក្រាម កាលពីថ្ងៃចន្ទនោះ ខាន់ ចេសា បានយកឈ្នះកីឡាការិនីវៀតណាម Duong Thi Thanh Minh ក្នុងវគ្គជម្រុះ៨នាក់ និងឈ្នះកីឡាការិនីសិង្ហបុរី ក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រ ជាមួយពិន្ទុ ១០០-០ ដូចគ្នា ខណៈរូបគេ បានប្រើក្បាច់ក្លេគាបក បង្ខំឲ្យគូប្រកួតសុំចុះចាញ់ នៅក្នុងនាទីទី៤ ក្នុងការប្រកួត ដែលមាន៥នាទីដូចគ្នានោះ។

    យ៉ាងណាក័ដោយ សម្រាប់ការឡើងទៅជួបកីឡាការិនីម្ចាស់ផ្ទះ Napolis Jenma Kaila នៅវគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាស កីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ីនោះ ខាន់ ចេសា បានចាញ់ប្រៀបលើគូប្រកួត នាំមុខកីឡាការិនីម្ចាស់ផ្ទះ មាន ២ពិន្ទុមុន ប៉ុន្តែ ខាន់ ចេសា បានព្យាយាមប្រើក្បាច់ក្លេដៃ ដើម្បីទទួលបាន២ពិន្ទុស្មើវិញ។

    បន្ថែមលើ សម្រាប់ការប្រកួតនៅនាទីទីចុងក្រោយ ខាន់ ចេសា បានប្រើជើងគាបកទៅលើ Napolis Jenma Kaila ដើម្បីយកប្រៀប រហូតចប់ម៉ោងប្រកួត ហើយគណៈកម្មការវិនិច្ឆ័យ បានសម្រេចឲ្យវីរកីឡាការិនីកម្ពុជារូបនេះ ទទួលបានជ័យជម្នះ តាមរយៈការមានប្រៀបលើការប្រើក្បាច់ក្លេនេះតែម្តង បើទោះបីជាអ្នកទាំង២ មាន២ពិន្ទុស្មើគ្នាក៏ដោយ។

    ជាមួយជោគជ័យដ៏គួរឲ្យរំភើបនេះ បានធ្វើឲ្យ ខាន់ ចេសា បានក្លាយជាបេក្ខភាព ដែលដណ្តើមមានបានមេដាយមាសទី៤ឲ្យកម្ពុជា បន្ថែមទៅលើការឈ្នះបានមេដាយមាសរបស់កីឡាករល្បុក្កតោ យ៉ុង ម៉េងលី ព្រមទាំងក្រុមកីឡាការិនីប៉េតង់ និងវីរកីឡាការិនី ស៊ន សៀវម៉ី។

    តាមរយៈការឈ្នះបានមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣១ សម្រាប់ការប្រកួតកាលពីថ្ងៃចន្ទនោះ បានជួយឲ្យកម្ពុជា ឡើងទៅឈរនៅលេខរៀងទី៧ ក្នុងចំណោមប្រទេសទាំង១១៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts