• អតីតគ្រូបង្វឹក Bayern Munich ចាប់អារម្មណ៏មកដឹកនាំ Arsenal
    បាល់ទាត់ក្នុងស្រុក 8 months ago 11 Views

    នៅថ្ងៃច័ន្ទនេះអតីតគ្រូបង្វឹក Bayern Munich លោក Niko Kovac នឹងចូលរួមមើលការប្រកួតរបស់ក្រុម Arsenal ជាមួយ West Ham United ដែលធ្វើអោយមានមន្ទិលសង្ស័យថារូបលោកនិងអាចផ្លាស់មកដឹកនាំក្រុមកាំភ្លើងធំនាពេលខាងមុខដោយយោងប្រភពគេហទំព័រ Goal បានចុះផ្សាយ ក៏ប៉ុន្តែប្រភពពីសាមីខ្លួនបានបញ្ជាក់ថារូបលោកស្នាក់នៅអង់គ្លេសដើម្បីទស្សនាការប្រកួត ២ទៅ៣ ប្រកួតប៉ុណ្ណោះ។

    ប្រភពដដែលបន្តថាៈ តំណាងរបស់គ្រូបង្វឹកសញ្ជាតិក្រូអាតវ័យ ៤៨ឆ្នាំត្រូវបានគេរាយការណ៍ ថាបានទាក់ទងជាមួយក្រុម Arsenal មុនពេលមានពត៌មានថារូបលោកអាចនិងផ្លាស់ទៅដឹកនាំ Borrusia Dortmund ផងដែរកាលពីសប្តាហ៏មុន ព្រមទាំងបេក្ខភាព អតីតគ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri ក៏ត្រូវបានលើកជាប្រធានបទយកមកនិយាយ តែត្រូវបានគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបដិសេធនិងប្រាប់ថា និងវិលមកប្រឡូកក្នុងវិស័យបាល់ទាត់វ័យនៅឆ្នាំក្រោយ។

    មានគ្រូបង្វឹកនិងអតីតកីឡាករឆ្នើមរបស់ Arsenal កីឡាករ Patrick Vierra គ្រូបង្ចឹក Napoliលោក Carlo Ancelotti និងអតីតគ្រូបង្វឹក Tottenham Hotspur លោក Mauricio Pochettino ដ៏សុទ្ធសឹងជាបេក្ខភាពផ្សារភ្ជាប់មកដឹកនាំតួនាទីក្រុមដែលកំពុងទំនេរ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Futaa

  • Loading...
  • Recent Posts