• វីរកីឡាការិនីកម្ពុជា ខាន់ ចេសា ផ្តួលវៀតណាម និងសិង្ហបុរី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ
    Uncategorized 11 months ago 39 Views

    វីរកីឡាការិនី ខាន់ ចេសា (Khan Jess) ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី ផ្នែកកីឡាជឺជីតស៊ូ បានកំពុងតែក្លាយជាបេក្ខភាពយ៉ាងសំខាន់ ក្នុងការឈ្នះបានមេដាយមាសទី៤ឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ដែលកំពុងតែប្រកួត នៅប្រទេសហ្វីលីពីន បន្ទាប់កញ្ញា បានឈ្នះទាំង២ប្រកួតជាប់គ្នា ដើម្បីឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ។

    សម្រាប់ការប្រកួតក្នុងទម្ងន់ក្រោម៤៩គីឡូក្រាម ដែលត្រូវបានធ្វើឡើង នៅថ្ងៃចន្ទនេះ ខាន់ ចេសា បានយកឈ្នះកីឡាការិនីវៀតណាម Duong Thi Thanh Minh ដោយការប្រើជើងទាំង២ ក្លេក បង្ខំឲ្យគូប្រកួតសុំចុះចាញ់ នៅក្នុងនាទីទី៤ ក្នុងការប្រកួត ដែលមាន៥នាទី។

    បន្ថែមលើការយកឈ្នះកីឡាការិនីវៀតណាម នៅវគ្គជម្រុះ៨នាក់នេះ Khan Jessa បានបន្តប្រើក្បាច់ក្លេ បង្ខំឲ្យកីឡាការិនីសិង្ហបុរី សុំចុះចាញ់ នៅក្នុងនាទីទី៤ដូចគ្នា ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

    ជាមួយលទ្ធផលនេះបានជួយឲ្យ Khan Jessa ត្រូវឡើងទៅ ជួបកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើនៅរសៀលម៉ោង៣:២១នាទី បន្តិចទៀតនេះ ខណៈកីឡាការិនីរបស់ម្ចាស់ផ្ទះរូបនេះ បានយកឈ្នះកីឡាការិនីឥណ្ឌូនេស៊ី នៅវគ្គជម្រុះ៨នាក់ និងឈ្នះកីឡាការិនីថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts