• សុខ ច័ន្ទមាន និងញឹម បូរ៉ា ត្រូវប្រជែងជាមួយឡាវ ថ្ងៃនេះ ដើម្បីស្វែងរកឱកាសឡើងទៅដណ្តើមយកមេដាយមាស
    Uncategorized 11 months ago 45 Views

    ក្រោយការរួមគ្នា រកមេដាយមាសទី២ឲ្យកម្ពុជា របស់កីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, អ៊ិន ស្រីយ៉ា និង ឌួង ឌីណា (បម្រុងម្នាក់) គឺនៅថ្ងៃសុក្រនេះ វីរកីឡាករ សុខ ច័ន្ទមាន និង ញឹម បូរ៉ា បានក្លាយជាក្តីសង្ឃឹមថ្មីមួយទៀត សម្រាប់ក្រុមប៉េតង់ ក្នុងការប្រជែងរកមេដាយមាសឲ្យកម្ពុជា ខណៈការប្រកួតជាក្រុមបុរស និងការប្រកួតវាយគូនារីរបស់វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ សុទ្ធតែបានធ្លាក់ នៅក្នុងវគ្គជម្រុះតាមពូលដូចគ្នានោះ។

    សម្រាប់ការប្រកួត កាលពីម្សិលមិញនោះ ម្ចាស់មេដាយមាសពិភពលោក សុខ ច័ន្ទមាន និង ញឹម បូរ៉ា បានយកឈ្នះក្រុមកីឡាករឥណ្ឌូនេស៊ី ១៣-១ ក្នុងការប្រកួតបើកឆាក រួចបន្តយកឈ្នះក្រុមវៀតណាម ១៣-៥ មុនពេលពួកគេ បានទៅចាញ់ក្រុមថៃ ១០-៨ ក្នុងការប្រកួតជម្រុះលើកទី៣ ចុងក្រោយ។

    តាមរយៈការឈ្នះ២ និងចាញ់១ប្រកួតនេះ បានជួយឲ្យ សុខ ច័ន្ទមាន និង ញឹម បូរ៉ា បានឈ្នះមេដាយសំរឹទ្ធ ក្នុងដៃរួចជាស្រេច ហើយនៅថ្ងៃសុក្រនេះ អ្នកទាំង២ ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមឡាវ ដើម្បីស្វែងរកឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈការប្រកួតជម្រុះក្នុងពូល កីឡាករឡាវទាំង២នាក់នេះ បានយកឈ្នះក្រុមម៉ាឡេស៊ី ១៣-១០ និងឈ្នះក្រុមហ្វីលីពីន ១៣-៧៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts