• ក្រុមប៉េតង់នារីកម្ពុជា ផ្តួលក្រុមម៉ាឡេស៊ី ដើម្បីឈ្នះមេដាយមាស នៅស៊ីហ្គេម
    Uncategorized 11 months ago 39 Views

    ក្រុមកីឡាការិនីប៉េតង់កម្ពុជា បានរកឃើញជោគជ័យដ៏ធំមួយទៀតឲ្យកម្ពុជា គឺការឈ្នះបានមេដាយមាស លើវិញ្ញាសាប្រកួត៣នាក់ទល់៣នាក់ នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ដែលកំពុងធ្វើនៅប្រទេសហ្វីលីពីន។

    តាមរយៈការប្រកួត ដែលទើបបានបញ្ចប់មុននេះបន្តិច កីឡាការិនីឆ្នើម ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, អ៊ិន ស្រីយ៉ា និង ឌួង ឌីណា (បម្រុងម្នាក់) បានរួមគ្នាធ្វើបានយ៉ាងល្អបំផុត ដើម្បីរកបានពិន្ទុនាំមុខក្រុមនារីម៉ាឡេស៊ី រហូតដល់ ១០-០។

    យ៉ាងណាក៏ដោយ ក្រុមនារីម៉ាឡេស៊ី រកបាន៤ពិន្ទុវិញ ប៉ុន្តែសម្រាប់ការប្រកួត២សិតចុងក្រោយ ក្រុមនារីកម្ពុជា រកបាន៣ពិន្ទុ ជាមួយការនៅសល់គ្រាប់ប៊ូលក្នុងដៃទៀត ដើម្បីយកឈ្នះក្រុមនារីម៉ាឡេស៊ី ១៣-៤ និងឈ្នះបានមេដាយមាស ជូនកម្ពុជា ដ៏គួរឲ្យរំភើបបំផុត។

    តាមរយៈការដណ្តើមបានមេដាយមាស លើវិញ្ញាសាជាក្រុម៣នាក់ទល់៣នាក់នេះរបស់ក្រុមប៉េតង់នារីកម្ពុជា នៅពេលនេះ បានជួយឲ្យកម្ពុជា ឡើងទៅឈរនៅលេខរៀងទី៧ ក្នុងចំណោមប្រទេសទាំង១១ ដែលបានចូលរួមការប្រកួតស៊ីហ្គេមនេះ ជាមួយការឈ្នះបានមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធចំនួន១៧៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts