• ក្រុមល្បុក្កតោកម្ពុជា បានបញ្ចប់បេសកកម្មនៅស៊ីហ្គេម ជាមួយការឈ្នះមេដាយ២០ ប៉ុន្តែកីឡារាំ មិនបានអ្វីសោះ
    Uncategorized 7 months ago V-Dr

    ក្រុមល្បក្កតោកម្ពុជា ដែលបានចូលរួមប្រកួតលើប្រភេទកីឡា Arnis ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីននោះ បានបញ្ចប់បេសកកម្មរបស់ខ្លួនហើយ ដោយរកបានមេដាយចំនួន២០ជូនប្រទេសជាតិ ប៉ុន្តែកីឡារាំ ដែលរំពឹងខ្ពស់ដែរនោះ បានបញ្ចប់ជាមួយការមិនដណ្តើមបានអ្វីសោះ។

    សម្រាប់ការប្រកួតប្រជែងរយៈពេល៣ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារម្សិលមិញនោះ ក្រុមល្បុក្កតោកម្ពុជា ជាអ្នកដណ្តើមបានមេដាយមាសទី១ឲ្យកម្ពុជា ហើយពួកគេក៏ដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធចំនួន១៧ទៀតផងដែរ គឺនៅក្នុងចំណោមអត្តពលិកទាំង១០នាក់របស់ល្បុក្កតោ សុទ្ធតែដណ្តើមបានមេដាយម្នាក់២ដូចគ្នា។

    ចំណែកមេដាយសំរឹទ្ធ១ទៀត គឺរកបានដោយក្រុមសីដក់ ប៉ុន្តែក្រុមកីឡារាំកម្ពុជា ដែលមានរំពឹងថា អាចដណ្តើមបានដល់មេដាយមាសនោះ គឺបានបញ្ចប់ការប្រកួតរបស់ខ្លួនមុនគេ ដោយមិនទទួលបានអ្វីទាំងអស់ ហើយគិតមកដល់ពេលនេះ កម្ពុជា រកបានមេដាយសរុបចំនួន២១ ពីការប្រកួតស៊ីហ្គេម លើកនេះ គឺមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ១៧៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts