• Jenas ទទូចអោយលោក Pochettino បដិសេធ Arsenal ហើយរង់ចាំដឹកនាំក្លឹបមួយនេះវិញ
    បាល់ទាត់ក្នុងស្រុក 6 months ago V-Dr

    អតីតខ្សែបម្រើ Jermaine Jenas បានទទូចអោយលោក Mauricio Pochettino គួរបដិសេធសំណើក្លឹប Arsenal ហើយរង់ចាំទៅដឹកនាំ Man.United ពេលលោក Ole Gunnar Solskjaer អាចនិងត្រូវបណ្តេញចេញពីតំណែងនាពេលខាងមុខនោះ។

    ក្លិបកាំភ្លើងធំ Arsenal បានកំណត់គោលដៅអតីតអ្នកចាត់ការក្រុមមាន់ខ្នាយមាសលោក Pochettino ជាបេក្ខភាពដើម្បីជំនួសអតីតគ្រូបង្វឹកលោក Unai Emery ដែលត្រូវក្លឹបបញ្ចប់តួនាទីកាលពីថ្ងៃសុក្របន្ទាប់ពីដឹកនាំក្រុមបាន ១៨ខែ។ រីឯលោក Pochettino ដែលមានស្នាដៃឆ្នើមកាលពីរដូវកាលចាស់ក្រោយនាំ Spurs ទៅលេងនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក៏ត្រូវបានក្លឹបបញ្ចប់តួនាទី និងជំនួសតំណែងដោយលោក Jose Mourinho ផងដែរ។

    គ្រូបង្វឹកអាហ្សង់ទីនលោក Pochettino មានទំនាក់ទំនងពីសំណាក់ក្លឹប Arsenal ក្រោយពីការបណ្តេញលោក Emery ចេញឆ្លើយតបបញ្ហានេះអតីតខ្សែបម្រើអង់គ្លេស Jenas បានប្រាប់ BT Sport ថា: ខ្ញុំគិតថាប្រសិនបើខ្ញុំជាលោក Pochettino ខ្ញុំនិងរង់ចាំទោះបីជា ៦ខែក៏ដោយ ព្រោះគាត់បានធ្វើការ ៦ឆ្នាំជាមួយ Tottenham វាហត់នឿយណាស់។ ឪកាសល្អបំផុតគាត់អាចរង់ចាំទទួលទូរស័ព្ទពី Manchester United រឺ Bayern Munich ព្រមទាំង Real Madrid ដែលធ្លាប់ផ្តល់តម្លៃចង់បានគាត់មកដឹកនាំ

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ metro

  • Loading...
  • Recent Posts