• Lautaro Martinez ស៊ុត ២គ្រាប់ជួយ Inter Milan ផ្តួល Spal ឡើងឈរកំពូលតារាង SerieA
    បាល់ទាត់អន្តរជាតិ 6 months ago V-Dr

    ខ្សែប្រយុទ្ធ Lautaro Martinez រកបានគ្រាប់បាល់ ២ ជួយអោយ Inter Milan របស់គ្រូបង្វឹកលោក Antonio Conte ផ្តួល SPAL ២ទល់និង១ ដើម្បីឡើងមកឈរនៅកំពូលតារាង Serie A កាលពីថ្ងៃអាទិត្យ។ កីឡាករអន្តរជាតិសញ្ជាតិអាហ្សង់ទីនវ័យ ២២ឆ្នាំរកបានគ្រាប់បាល់នៅនាទីទី១៦ និង ៤១ មុនបញ្ចប់ការប្រកួតនៅតង់ទី១។

    យ៉ាងណាមិញកីឡាករ Mattia Valoti បានព្យាយាមវាយបករកគ្រាប់បាល់ឆ្លើយតបសម្រាប់ SPAL បានសម្រេចនៅនាទីទី៥០ ខណៈ អ្នកចាំទី Etrit Berisha ជួយសង្គ្រោះបាល់បានសម្រេចបន្ទាប់ពី Martinez ព្យាយាមរកគ្រាប់បាល់ Hat-Trick។

    យ៉ាងណាមិញក្រុមការពារតំណែងជើងឯក Juventus បានត្រឹមតែស្មើ ២ទល់និង២ ជាមួយ Sassuolo កាលពីថ្ងៃសៅរ៏។ Inter Milan និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម លេខ៥ Roma នៅថ្ងៃសុក្រមុនពេលគ្រូបង្វឹកអ៊ីតាលីលោក Conte ព្យាយាមស្វែងរកកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយពេលជួបជើងខ្លាំង La Liga គឺ Barcelona នៅថ្ងៃទី១០ ខែធ្នូ ២០១៩ខាងមុខនេះ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ BBC

  • Loading...
  • Recent Posts