• ក្រុមល្បុក្កតោ និងសីដក់ ឈ្នះមេដាយស៊ីហ្គេម នៅហ្វីលីពីន ឲ្យកម្ពុជា បានមុនគេ
    Uncategorized 6 months ago V-Dr

    ក្រុមកីឡាករល្បក្កតោកម្ពុជា និងសីដក់កម្ពុជា បានរួមគ្នាប្រជែងបានមេដាយប្រាក់ និងមេដាយសំរឹទ្ធឲ្យកម្ពុជា បានមុនគេ នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ ដែលកំពុងប្រកួតប្រជេង នៅលើទឹកដីប្រទេសហ្វីលីពីន។

    តាមរយៈការប្រកួត យ៉ាងស្វិតស្វាញ កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ ក្រុមល្បុក្កតោកម្ពុជា ដែលបានចូលរួមប្រកួតលើប្រភេទកីឡា Arnis របស់ម្ចាស់ផ្ទះហ្វីលីពីននោះ ដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ២ ហើយជ័យជម្នះនេះ វាបានជួយឲ្យក្រុមល្បុក្កតោ បង្កើតបាននូវប្រវត្តិសាស្រ្តដ៏ថ្មីសន្លាងមួយ សម្រាប់ការបង្ហាញវត្តមានជាលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម របស់ពួកគេ។

    សម្រាប់ការប្រកួត ដោយប្រើដំបូងខ្លី លើវិញ្ញាសា Live Stick កាលពីម្សិលមិញនោះកីឡាករ យ៉ុង ម៉េងលី ដណ្តើមបានមេដាយប្រាក់ ក្រោយរូបគេចាញ់ពិន្ទុកីឡាករម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ ចំណែកកីឡាករ សុខ ឈុន និងកីឡាករ ឌឹប ង៉ែត ដណ្តើមបានមេដាយសំរឹទ្ធរៀងៗខ្លួន។

    យ៉ាងណាក៏ដោយ ការឈ្នះត្រឹមមេដាយប្រាក់ និងសំរឹទ្ធនេះ វាមិនទាន់ស្របតាមការចង់បានរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅឡើយទេ ព្រោះគោលដៅចម្បងរបស់ពួកគេ គឺការដណ្តើមឲ្យបានមេដាយមាស ពីការប្រកួតស៊ីហ្គេម នៅហ្វីលីពីន លើកនេះ ហេតុនេះសម្រាប់ការប្រកួតវិញ្ញាសាផ្សេងៗទៀត គេសង្ឃឹមថា ល្បុក្កតោ នឹងអាចដណ្តើមបានមេដាយមាសជូនជាតិ។

    ចំណែកក្រុមកីឡាករសីដក់ បានឈ្នះមេដាយប្រាក់១ កាលពីថ្ងៃអាទិត្យនោះដែរ ហើយជ័យជម្នះនេះ វាបានស្តែងឲ្យឃើញពីភាពរីកចម្រើនរបស់ប្រភេទកីឡានេះ បើទោះបីជាពួកគេ នៅមិនទាន់ដណ្តើមបានមេដាយមាសឲ្យកម្ពុជា ដូចការប្រកួតស៊ីហ្គេម កាលពីឆ្នាំ២០១៥ ក៏ដោយ ព្រោះស៊ីងហ្គេម នៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ សីដក់ បានត្រឹមឈ្នះមេដាយសំរឹទ្ធ២ប៉ុណ្ណោះ៕

    កែសម្រួលដោយ៖​ Cambosport

  • Loading...
  • Recent Posts