• កម្ពុជា រំពឹងដណ្តើមបានមេដាយមាសច្រើន ពីស៊ីហ្គេម នៅហ្វីលីពីន
    Uncategorized 6 months ago V-Dr

    នាយកបេសកកម្មស៊ីហ្គេមរបស់ប្រទេសកម្ពុជា គឺ លោក វ៉ាត់ ចំរើន បានអះអាងថា ការប្រកួតស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ដែលនឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមអត្តពលិកកម្ពុជា នឹងដណ្តើមបានមេដាយមាសច្រើន ជាងការប្រកួតស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។

    លោក វ៉ាត់ ចំរើន បានបន្ថែមថា៖«ការចេញប្រកួតស៊ីហ្គេម នៅហ្វីលីពីន លើកនេះ យើងមានអត្តពលិកចូលរួមច្រើន ហើយនៅក្នុងនោះ យើងមានកីឡាសក្តានុពលមួយចំនួន ដែលអាចដណ្តើមបានមេដាយច្រើន អ៊ីចឹង យើងសង្ឃឹម និងជឿជាក់ថា ស៊ីហ្គេម លើកនេះ យើងនឹងដណ្តើមបានមេដាយច្រើនជា ស៊ីហ្គេម ឆ្នាំ២០១៧ ជាពិសេសយើងកំណត់យកមេដាយមាស ឲ្យបានច្រើនជាង នៅគូឡាឡាំពួ»។

    ការលើកឡើងរបស់លោក វ៉ាត់ ចំរើន ត្រូវបានធ្វើឡើង នៅពេលលោកបានដឹកនាំក្រុមកីឡាបាល់ទះលើឆ្នេរខ្សាច់ ទូកក្តោ និងកីឡាកាយសម្ព័ន្ធ ចាកចេញពីមាតុប្រទេស កាលពីយប់ថ្ងៃអង្គារ ឆ្ពោះទៅប្រទេសហ្វីលីពីន ដែលជាកន្លែង កម្ពុជា ត្រូវប្រកួតប្រជែងដណ្តើមយកមេដាយ ជាមួយប្រទេសក្នុងតំបន់អាស៊ាន។

    សម្រាប់ការប្រកួតស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ កម្ពុជា បានបញ្ជូនប្រតិភូកីឡាចំនួន២៤ប្រភេទ ទៅចូលរួម និងដណ្តើមបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ១២ ប៉ុន្តែការចេញទៅប្រកួតស៊ីហ្គេម លើកនេះ កម្ពុជា បានបញ្ជូន៣១ប្រភេទកីឡា ទៅចូលរួមប្រជែងយកមេដាយ។

    នៅក្នុងប្រភេទកីឡាទាំង៣១ ដែលត្រូវទៅចូលរួមការប្រកួតស៊ីហ្គេម នៅហ្វីលីពីន លើកនេះ គឺក្រុមតេក្វាន់ដូ ប៉េតង់ ជឺជិតស៊ូ ប្រដាល់គុនខ្មែរ សីដក់ ប្រដាល់សកល វាយកូនបាល់ ចំបាប់ សូហ្វតិន្នីស និងក្រុមគុនល្បុក្កតោ ដែលត្រូវប្រកួតកីឡា Arnis សុទ្ធតែស្ថិតនៅក្នុងក្តីរំពឹងខ្ពស់ ក្នុងការឈានទៅរកការដណ្តើមបានមេដាយមាស ហើយកីឡាករមួយចំនួនទៀត ក៏មានរំពឹង ដណ្តើមបានមេដាយផងដែរ។

    លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ NOCC និង CAMSOC ផងនោះ បានបន្ថែមថា៖«តាំងនាមឲ្យប្រតិភូកីឡាកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់សម្តេច ហ៊ុន សែន ដែលសម្តេច បានផ្តល់អនុសាសន៍ល្អៗ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ប្រតិភូកីឡាយើង ធ្វើឲ្យក្រុមកីឡាករ កីឡាការិនីយើងមានក្តីរំភើបរីករាយ និងមានទឹកចិត្ត ក្នុងការត្រៀមលក្ខណៈប្រកួតនេះ ឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាស្វែងរកជយលាភី ក៏ដូចជាមេដាយ នៅក្នុងការប្រកួតនេះជូនប្រទេសជាតិ»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts