• ក្រុមប៉េតង់យុវជនកម្ពុជាទី២ ឡើងទៅជួបក្រុមឆេក នៅវគ្គបន្ត ប៉ុន្តែក្រុមទី១ បានធ្លាក់ទៅដណ្តើមពានសមាគម
    កីឡាផ្សេងៗ 1 year ago 56 Views

    ក្រុមប៉េតង់យុវជនកម្ពុជាទី២ បានឡើងទៅជួបក្រុមឆេក នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្តី លើកទី១៧ ឆ្នាំ២០១៩ ដែលកំពុងធ្វើនៅលើទឹកដីប្រទេសកម្ពុជា ប៉ុន្តែក្រុមប៉េតង់យុវជនកម្ពុជាទី១ បានធ្លាក់ចេញពីការប្រកួតនេះហើយ។

    បើទោះបីជាក្រុមកម្ពុជាទី២ ដែលមានកីឡាករ ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និង គង់ កែវសុខាន់ (បម្រុង១) បានចាញ់បង់ក្រោមស្នាដៃក្រុមថៃ ១៣-១ ក្នុងជុំទី១ មុននេះបន្តិច ប៉ុន្តែការយកឈ្នះក្រុមឡេតូនី ១៣-០ ក្នុងជុំទី១ ឈ្នះក្រុមស្វីស ១៣-១០ ក្នុងជុំទី២ ឈ្នះក្រុមអេស្ប៉ាញ ១០-៧ ក្នុងជុំទី៣ និងការបន្តឈ្នះក្រុមឡាវ ៩-៨ ក្នុងជុំទី៤ បានជួយក្រុមតំណាងឲ្យកម្ពុជា មួយក្រុមនេះ បានឡើងទៅវគ្គ១៦ក្រុម ជាស្ថាពរ។

    តាមរយៈការឈ្នះ៤ និងចាញ់១ប្រកួតនេះ បានធ្វើឲ្យក្រុមកម្ពុជាទី២ បានឈរនៅក្នុងចំណាត់ថ្នាក់លេខ២ ក្នុងចំណោមក្រុមចូលរួមទាំង២៧ តំណាងឲ្យ២៦ប្រទេស ហើយជាមួយលទ្ធផលនេះ ក្រុមកម្ពុជាទី២ នឹងត្រូវឡើងទៅជួបក្រុមឆេក នៅវគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមឆេកនេះ បានឈរនៅចំណាត់ថ្នាក់លេខ៥។

    ផ្ទុយពីនេះក្រុមប៉េតង់យុវជនកម្ពុជាទី២ ដែលបានបង្ហាញការភ្ញាក់ផ្អើល ក្នុងការប្រកួតបើកឆាក តាមរយៈការវាយបកយកឈ្នះក្រុមអង់គ្លេស នៅជុំទី១ ជាមួយលទ្ធផល ១៣-៩ នោះ គឺបានបន្តទៅចាញ់ក្រុមម៉ារ៉ុក ៨-៧ រួចបន្តទៅចាញ់ក្រុមម៉ាដាហ្គាស្កា ១៣-៦ និងចាញ់ក្រុមសិង្ហបុរី ១០-៩ មុនពេលពួកគេឈ្នះក្រុមឡេតូនី ១៣-០ ក្នុងការប្រកួតជម្រុះជុំទី៥ចុងក្រោយ នៅថ្ងៃព្រហស្បតិ៍នេះ។

    តាមរយៈលទ្ធផល បានធ្វើឲ្យក្រុមកម្ពុជាទី១ បានត្រឹមឈរនៅក្នុងចំណាត់ថ្នាក់លេខ១៩ និងធ្លាក់ចេញពីការប្រកួតនេះដ៏គួរឲ្យសោកស្តាយបំផុត គឺពួកគេបានធ្លាក់ទៅប្រកួតដណ្តើមពានសមាគម (Nationas Cup) ជាមួយក្រុមធ្លាក់ចំនួន១១ក្រុមផ្សេងទៀត។ ប៉ុន្តែដោយសារក្រុមកម្ពុជាទី១ មានពិន្ទុច្រើន អ៊ីចឹងពួកគេ ត្រូវបានដាក់ឲ្យឈរចាំនៅវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវរងចាំក្រុមឈ្នះមកពីវគ្គ១៦ក្រុម រវាងក្រុមសហរដ្ឋអាមេរិក និងក្រុមអង់គ្លេស៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts