• ក្រុមប៉េតង់មកពី ៤៩ប្រទេស បានត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតជើងឯកពិភពលោក នៅកម្ពុជា
    កីឡាផ្សេងៗ 1 year ago 39 Views

    កីឡាករ កីឡាការិនី ចំនួន៤៩ប្រទេស មកពីជុំវិញពិភពលោក បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីធ្វើការប្រកួតប្រជែងគ្នា ក្នុងព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្តី លើកទី១៧ ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

    គិតត្រឹមពេលនេះ ប្រតិភូកីឡាតំណាងឲ្យប្រទេសទាំង៤៨ បានធ្វើដំណើរមកដល់កម្ពុជាអស់ហើយ ដើម្បីចូលរួមក្នុងពិធីចាប់ឆ្នោតការប្រកួត ដែលនឹងធ្វើនៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពីម៉ោង៩ ដល់ម៉ោង១២ ថ្ងៃអង្គារ នឹងពិធីបើកការប្រកួត នៅរសៀលថ្ងៃអង្គារដដែលនេះ។

    នៅក្នុងចំណោមប្រទេសទាំង៤៩ប្រទេស (រួមទាំងកម្ពុជា) គឺមានអត្តពលិកចំនួន៤៤៩នាក់ ក្នុងនោះមានក្រុមយុវជន៣០ក្រុម និងក្រុមស្រ្តី៥០ក្រុម ហើយអ្នកទាំងនេះ នឹងត្រូវប្រកួតនៅលើវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសា៣នាក់ទល់៣នាក់ផ្នែកយុវជន ព្រមទាំងប្រកួតវាយយកពិន្ទុ និងវិញ្ញាសា៣នាក់ទល់៣នាក់ផ្នែកស្រ្តី។

    ទាក់ទងទៅនឹងការប្រកួតនេះ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ធ្លាប់បានថ្លែងថា៖ «ប៉េតង់នេះ ត្រូវប្រកួតនៅលើដីគ្រលិកគ្រលុក និងមានគ្រួស អ៊ីចឹងវាមិនមែនមានន័យថា យើងធ្វើជាម្ចាស់ផ្ទះ គឺយើងអាចដណ្តើមបានមេដាយមាសនោះទេ»។

    លោក ស សុខា បានបន្ថែមថា៖ «ទោះបីជាយ៉ាងណា ខ្ញុំយល់ថា អត្តពលិករបស់យើង ធ្លាប់លេងនៅលើទីលានមានគ្រោះនេះស្រាប់ អ៊ីចឹងយើងអាចមានភាពងាយស្រួលជាងក្រុមដទៃ ហេតុនេះយើងអាចមានសំណាងពី១០ទៅ២០ភាគរយ ក្នុងការឈ្នះមេដាយលំដាប់ពិភពលោក អាចចន្លោះពីលេខ១ ទៅលេខ៣ បាន»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts