• អតីតកីឡាករ Liverpool បង្ហាញពីវិធីដែល Man.City នៅតែមានឪកាសការពារតំណែងជើងឯក
    បាល់ទាត់អន្តរជាតិ 9 months ago 5 Views

    ក្រុមហង្សក្រហម Liverpool ទើបតែបានយកឈ្នះ Manchester City ៣-១ នៅឯកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យដើម្បីបង្កើនគម្លាត ៩ពិន្ទុពីក្រុមការពារតំណែងជើងឯក Premier League ប៉ុន្តែអតីតកីឡាករ Liverpool ឈ្មោះ Don Hutchison ជឿជាក់ជារឿងឆោតល្ងង់ដែលអ្នកដទៃទៀតយល់ឃើញថាក្រុមលោក Pep Guardiola អស់ឪកាសការពារតំណែងជើងឯកទៅហើយនោះ។

    Hutchison អតីតកីឡាករដែលធ្លាប់លេងអោយ Liverpool នៅចន្លោះឆ្នាំ១៩៩០-១៩៩៤ ជឿជាក់ថានៅមានពេលវេលាច្រើនទៀតក្នុងរដូវកាលនេះ សម្រាប់ក្រុមមេឃខៀវ ខណៈ Liverpool ត្រៀមប្រកួតពានរង្វាន់ Club World Cup កំពុងខិតចូលមកដល់អាចបើកផ្លូវមួយសម្រាប់ Man City ត្រឡប់ទៅរកការប្រជែងដណ្តើមពានឡើងវិញ។

    លោក Hutchison បច្ចុប្បន្នមានវ័យ ៤៨ឆ្នាំបន្តថាៈ ពួកគេអាចក្រអឺតក្រទម។ តែ Man City អាចផ្តួល Liverpool នៅឯ Etihad ដើម្បីបន្ថយគម្លាតមក ៦ពិន្ទុវិញ។ នៅពេល Liverpool ចាកចេញទៅ Club World Cup ពួកគេ Leicester ដែលបច្ចុប្បន្នមានលេខរៀងទី២ ត្រូវលេងជាមួយ Man City ដែលឈរនៅលេខរៀងទី៤។ ប្រសិន Man City ផ្តួល Leicester គម្លាតពិន្ទុនិងថយចុះ។ ដូច្នេះមិនមែនជាឱកាសរបស់ Liverpool ដែលត្រូវជិះសេះលែងដៃទេ។

    បច្ចុប្បន្ន Liverpool មាន ៩ពិន្ទុនាំមុខក្រុម Manchester City នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ប៉ុន្តែ Leicester City និង Chelsea សុទ្ធសឹងមាន ៨ពិន្ទុនៅពីក្រោយក្រុមហង្សក្រហមហើយជាមួយនឹងការប្រកួតគួរឱ្យចាប់អារម្មណ៍នៅតែបន្តកើតមានការប្រជែងដណ្តើមពាននៅពេលខាងមុខនេះទៀត ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Foxstarasia

  • Loading...
  • Recent Posts