• ចប់!គ្រូArsenal មិនដឹងពេលណាអតីតប្រធានក្រុមXhakaនិងត្រូវចូលលេងវិញ
    បាល់ទាត់អន្តរជាតិ 7 months ago Polin

    លោក Unai Emery គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានសារភាពថាលោកមិនដឹងថាតើអតីតប្រធានក្រុម Granit Xhaka នឹងបន្តលេងឱ្យក្លិបរឺយ៉ាងណានោះទេ ។Xhaka វ័យ ២៧ ឆ្នាំត្រូវបានដកហូតតំណែងប្រធានក្រុមនៅដើមសប្តាហ៍នេះបន្ទាប់ពី​បានជាប់ពាក់ព័ន្ធនឹងការបញ្ចេញអាកប្បកិរិយាមិនសមរម្យនិងប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងជាមួយអ្នកគាំទ្រក្នុងទឹកដី អំឡុង​ពេលក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់លទ្ធផលស្មើគ្នា ២ទល់និង២ ជាមួយនឹង Crystal Palace កាលពីថ្ងៃទី ២៧ ខែតុលា២០១៩។

    Xhakaខ្សែបម្រើនិងជាប្រធានក្រុមជម្រើសជាតិ ស្វ៊ីសរូបនេះមិនបានចូលលេងទេចាប់តាំងពីពេលនោះមកហើយ ក៏មិនមានឈ្មោះ នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ថ្ងៃសៅរ៍ជាមួយ Leicester Cityដែរ ។

    លោក Emery គ្រូបង្វឹកសញ្ជាតិអេស្បាញ បានបញ្ជាក់ប្រាប់បន្ថែមថា:Xhakaបាននិយាយជាមួយខ្ញុំថាគាត់មិន​មាន​អារម្មណ៍​ល្អក្នុងការលេងទេ ។ទោះបីជាគាត់ហ្វឹកហាត់បានល្អ។ខ្ញុំត្រូវផ្តោតអារម្មណ៍ជាមួយកីឡាករដែលយើង​មានហើយ​បន្ទាប់​ពីសម្រាក​ពីការ​ប្រកួតលក្ខណៈអន្តរជាតិខ្ញុំនឹងនិយាយជាមួយគាត់ម្តងទៀត។ហើយអ្វីដែលសំខាន់បំផុតនោះគឺគាត់គួរតែ​សុំទោស​​ដល់​​អ្នក​គាំទ្រ​ក្លឹបព្រោះគាត់ដឹងខ្លួនឯងពីកំហុសនេះ ។
    ប្រភព:BBC

  • Loading...
  • Recent Posts