• Watfordរកឃើញជ័យជំនះលើកដំបូងក្រោយផ្តួលម្ចាស់ផ្ទះNorwich២:0
    Premier League | បាល់ទាត់ 7 months ago Polin

    ក្រុមភ្ញៀវWatford បានរកឃើញជ័យជំនះជាលើកដំបូងនៅក្របខណ្ឌ Premier League សប្តាហ៏ទី១២រដូវកាលនេះ​ខណៈពួកគេ​បាន​ងើបចេញ ពីបាតតារាងក្រោយផ្តួល គូប្រជែងគឺក្រុមម្ចាស់ផ្ទះ Norwich ក្នុងលទ្ធផល២:0 កាលពីយប់ថ្ងៃសុក្រទី ៨វិច្ឆិកា ២០១៩។


    Watfordមិនដែលឈ្នះការប្រកួតសោះគិតចាប់តាំងពីខែមេសា២០១៩មក ដូច្នេះមានន័យថា​លទ្ធផលនេះ​បាន​នាំ​អោយពួកគេ​លោត​ទៅឈរនៅលេខរៀងទី១៨ពីលើក្រុម Southampton និងក្រុមម្ចាស់ផ្ទះNorwich ដែលមិនទាន់ ស្គាល់ ជ័យ ជំនះ សោះក្រោយ ៧ប្រកួតចុងក្រោយជាប់គ្នានៅលីកកំពូលអង់គ្លេស។

    ២គ្រាប់របស់Watfordរកបានដោយ កីឡាករ Gerard Deulofeu នៅនាទី ២និង Andre Grey នៅនាទីទី ៥២ ប៉ុន្តែ​Watford នៅសល់អ្នកលេងតែ ១០ នាក់បន្ទាប់ពី Christian Kabasele ត្រូវបានបណ្តេញចេញតាំងតែពី នាទីទី៦៥ ។
    ប្រភព:BBC
    វីដេអូ:

  • Loading...
  • Recent Posts