• Ramsey សុំទោស Ronaldo ក្រោយស៊ុតបន្ថែមគ្រាប់បាល់Free Kick របស់ខ្លួន
    បាល់ទាត់ក្នុងស្រុក | បាល់ទាត់អន្តរជាតិ 7 months ago Polin

    ខ្សែបម្រើ Aaron Ramsey បានសុំទោសចំពោះមិត្តរួមក្រុម Cristiano Ronaldo បន្ទាប់ពីរូបគេគាត់បានស៊ុត​បាល់បន្ថែម​បញ្ចូលទី​ក្នុងការប្រកួតពានរង្វាន់ក្របខណ្ឌ Champions League ជាមួយ Lokomotiv Moscow កាលពីថ្ងៃពុធ។ ក្រុមភ្ញៀវ Juventus មានឪកាសរកបានគ្រាប់បាល់នាំមុខមុនក្រុមម្ចាស់ផ្ទះក្រោយចាប់ផ្តើម ៤ នាទីនៃការប្រកួត ខណៈRonaldo បានទាត់បាល់ពិន័យ Free-kick ហើយអ្នកចាំទី Guilherme ជួយសង្គ្រោះបាល់មិនបានល្អធ្វើអោយគ្រាប់បាល់ ផ្លាតចូលទីមុនពេលRamseyបន្ថែម គ្រាប់បាល់ចូលសំណាញ់ទី។



    សម្រាប់Ronaldo ហាក់មិនសូវបង្ហាញពីអារម្មណ៏ត្រេកអរទោះបីជាគ្រាប់បាល់នេះចេញពីជើងរបស់ខ្លួនក៏ដោយ ស្របពេល Ramsey ហាក់ដូចជាខ្មាស់អៀននៅពេលដែលរូបគេអបអរគ្រាប់បាល់បញ្ចូលទីដូចជាងាយស្រួលពេក។

    អតីតកីឡាករហង្សក្រហមliverpoolសញ្ជាតិអាឡឺម៉ង់ រូបនេះបន្តថាៈ ខ្ញុំគិតថាអ្នកចាំទីគឺ នៅជិតខ្ញុំពេលគាត់មិនអាចជួយ​សង្គ្រោះ​បាល់បា​ន​ដូច្នេះ​ខ្ញុំ មានឱកាសរត់ទៅយកបាល់មកវិញដូច្នេះខ្ញុំសម្រេចចិត្តបន្ថែមគ្រាប់បាល់នោះ​ដើម្បីធ្វើ​ឱ្យ​ប្រាកដ​ថាវាបានឆ្លង​កាត់​លើ​ខ្សែ​បន្ទាត់​ចូល​ទៅក្នុងសំណាញ់ទី។ ការពិតខ្ញុំបានសុំទោសគាត់ រួចរាល់ហើយ សម្រាប់​ទង្វើ​អចេតនានេះ។
    ប្រភព:Sportbible
    វីដេអូ:

  • Loading...
  • Recent Posts