• ក្រុម U19 កម្ពុជា និងថៃ សុទ្ធតែលត់គូប្រកួត ៩-០ មុនប៉ះគ្នា នៅថ្ងៃសុក្រ
    បាល់ទាត់ក្នុងស្រុក 7 months ago V-Dr

    ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ បានរកឃើញជ័យជម្នះដ៏ត្រចះត្រង់ លើក្រុមកោះម៉ារីណាខាងជើង តាមរយៈការយកឈ្នះ ៩-០ កាលពីយប់ថ្ងៃចន្ទ ចំណែកក្រុមU19ថៃ ក៏បានលត់ក្រុមប្រ៊ុយណេ ៩-០ ដើម្បីបង្កើតការភ្ញាក់ផ្អើល ចំពោះការប្រកួតបើកឆាករបស់ខ្លួន ក្នុងវគ្គជម្រុះប្រចាំពូលG នៃពានរង្វាន់ AFC U19 Championship qualification 2020 នៅលើទឹកដីកម្ពុជា កាលពីម្សិលមិញមិញនោះដែរ។

    បើទោះបីជា ក្រុមU19កម្ពុជា បានបន្សល់ទុកនៅការសោកស្តាយចំពោះអ្នកគាំទ្រ តាមរយៈការចាញ់ក្រុមU19ម៉ាឡេស៊ី ដែលនៅសល់គ្នាត្រឹម៩នាក់ ក្នុងលទ្ធផល ៥-៤ សម្រាប់ការប្រកួតបើកឆាក កាលពីសៅរ៍ ប៉ុន្តែសម្រាប់ការជួបក្រុមកោះម៉ារីណាខាងជើង នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ ក្រុមកម្ពុជា បានបង្ហាញការលេងយ៉ាងល្អ និងបានយកឈ្នះរហូតដល់ ៩-០។

    ការស៊ុតទម្លុះសំណាញ់ទី ក្រុមកោះម៉ារីណាខាងជើង ៦-០ នៅតង់ទី១ និងការបន្ថែម៣គ្រាប់ទៀត នៅក្នុងតង់ទី២ វាបានក្លាយជាជ័យជម្នះដ៏ធំធេងរបស់ក្រុមកម្ពុជា ដែលមិនធ្លាប់កើតមាននោះទេ ហើយអ្នកទស្សនាភាគ ក៏ស្ទើរតែមិនចង់ជឿ ចំពោះលទ្ធផលដ៏ធំនេះផងដែរ ហើយការរកបាន៣ពិន្ទុ ជាលើកដំបូងនេះ បានជួយឲ្យកម្ពុជា បង្កើតបានមកវិញ នូវឱកាសប្រជែងឡើងទៅវគ្គបន្ត ពិសេសការប្រមូលមកវិញ នៅកម្លាំងចិត្ត ដើម្បីត្រៀមទៅជួបក្រុមខ្លាំងថៃ នៅថ្ងៃសុក្រ និងជួបក្រុមប្រ៊ុយណេ នៅថ្ងៃទី១០ ខែវិច្ឆិកា។

    ដោយឡែក ក្រុមU19ជម្រើសជាតិថៃ បានលត់ក្រុមU19ប្រ៊ុយណេ រហូតដល់ ៩-០។ បើទោះបីជា ក្រុមប្រ៊ុយណេ មានសមត្ថភាពយកឈ្នះក្រុមកោះម៉ារីណាខាងជើង ៤-៣ កាលពីថ្ងៃសៅរ៍ ប៉ុន្តែតាមរយៈការប្រកួតនេះ ក្រុមថៃ បានដាក់សម្ពាធលើក្រុមប្រ៊ុយណេ យ៉ាងខ្លាំង ដោយពួកគេរកបាន៥គ្រាប់ នៅក្នុងតង់ទី១ និងបន្ថែម៤គ្រាប់ទៀត នៅក្នុងតង់ទី២។

    ជាមួយលទ្ធផលនេះបានធ្វើឲ្យក្រុមU19ថៃ ម៉ាឡេស៊ី កម្ពុជា និងប្រ៊ុយណេ មាន៣ពិន្ទុស្មើគ្នា ប៉ុន្តែថៃ និងម៉ាឡេស៊ី ទើបតែប្រកួតបាន១លើកដូចគ្នា ខណៈកម្ពុជា និងប្រ៊ុយណេ បានប្រកួត២លើក ជាមួយការឈ្នះ១ និងចាញ់១ប្រកួតដូចគ្នា ចំណែកក្រុមកោះម៉ារីណាខាងជើង បានចាញ់ទាំង២ប្រកួតតែម្តង៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts