• Liverpool វាយបកផ្តួល Spurs ខណៈ Arsenal រងការខកចិត្ត
    បាល់ទាត់អន្តរជាតិ 7 months ago V-Dr

    ក្រុម Liverpool បានវាយបកដេញតាមពីក្រោយដើម្បីផ្តួលក្រុម Tottenham ក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ និងដើម្បីរក្សាការនាំមុខ ៦ពិន្ទុដាច់ នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ស្របពេលដែលក្រុម Manchester United បានបញ្ចប់ការខកចិត្ត ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងការប្រកួតក្រៅដី។

    ស្របពេលជាមួយគ្នានេះ នាថ្ងៃដដែលនោះ ក្រុម Arsenal បានខ្ជះខ្ជាយគ្រាប់បាល់នាំមុខ ២-០ នៅលើទឹកដីខ្លួនឯ ដើម្បីបញ្ចប់ត្រឹមលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Crystal Palace ស្របពេលក្រុមនៅសល់សមាជិកត្រឹមតែ១០នាក់ Newcastle បានទទួលលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Wolves។

    ពិន្ទុនាំមុខរបស់ក្រុម Liverpool ត្រូវបានកាត់បន្ថយពី ៨ពិន្ទុ មកនៅត្រឹម៦ពិន្ទុ ក្រោយពីបានទទួលបានលទ្ធផលស្មើនៅលើទឹកដី Old Trafford កាលពីសប្តាហ៍មុន ហើយក្រុម Manchester City បានដាក់សម្ពាធបន្ថែមលើពួកគេ កាលពីថ្ងៃសៅរ៍ តាមរយៈការផ្តួលក្រុម Aston Villa ក្នុងលទ្ធផល ៣-០។ ក្រុមរបស់លោក Jurgen Klopp បានរងនូវសម្ពាធបន្ថែមទៀត ក្រោយក្រុម Spurs បានបង្កើតឲ្យមានការចាប់ផ្តើមយ៉ាងល្អ នាកីឡដ្ឋាន Anfield តាមរយៈការរកបានគ្រាប់បាល់បើកឆាកនៅត្រឹម១នាទីដំបូង។ ខ្សែប្រយុទ្ធ Son Heung-min បានអូសបាល់ទៅកាន់តំបន់ប្រយុទ្ធ ប៉ុន្តែការស៊ុតបាល់សំដៅទីរបស់គេបានប៉ះរបារ និងផ្លាត់ចំពីមុខ Harry Kane ដែលបានតែតបាល់បញ្ចូលទីយ៉ាងល្អ។ Liverpool បានដាក់សម្ពាធយ៉ាងខ្លាំង ដើម្បីរកគ្រាប់បាល់តាមស្មើវិញ ហើយទីបំផុតពួកគេបានរកគ្រាប់បាល់តាមស្មើនៅដើមតង់ទី២ មុននឹងរកបានគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត៕

    កែសម្រួលដោយ៖ Cambosport
    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts