• Leicester លត់ម្ចាស់ផ្ទះSouthamptonសល់អ្នកលេង១០នាក់ចាស់ដៃ ៩ទល់0(មានវីដេអូ)
    Premier League | បាល់ទាត់ 7 months ago Polin

    ក្រុម Leicester City បានបង្កើតកំណត់ត្រាជាលើកទី១របស់ខ្លួនក្នុងរយៈពេល ២៤ ឆ្នាំសម្រាប់ជ័យជម្នះដ៏ធំបំផុត នៅ​ក្នុ​ង​ក្របខ័ណ្ឌ Premier League នៅពេលដែលក្រុមម្ចាស់ផ្ទះSouthampton សល់កីឡាករ តែ១០ នាក់ចាប់តាំងពីនាទីទី១២ ក្រោយពីកីឡាករBertrandត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតបន្ទាប់ពី​ក្រុមភ្ញៀវកញ្ជ្រោងខៀវនាំមុខមុន​១គ្រាប់នៅ​នាទី​ទី១។

    ក្រុមរបស់លោក Brendan Rodgers រកបានរហូតដល់ទៅ៨គ្រាប់បន្ទាប់មកទៀតដែលស៊ុតបញ្ចូលទីដោយកីឡាករTielemans និង Maddison ខណៈPerezនិង Vardyធ្វើបានHat-trick។ ឮលទ្ធផលជ័យជំនះនេះបានជួយអោយម្ចាស់ជើងឯក​ក្របខណ្​ឌPremier League ១សម័យកាលឈានឡើងដល់ចំណាត់ថ្នាក់លេខ២ ពោលគឺនៅពីលើក្រុមការពារតំណែង​ជើងឯក​Manchester City១ពិន្ទុ និងមានគម្លាត ៥ ពិន្ទុប៉ុណ្ណោះពីក្រុមនាំមុខតារាង Liverpool ។

    លទ្ធផលជ័យជំនះនេះបាននាំអោយLeicester City តាមស្មើកំនត់ត្រាមួយរបស់បិសាចក្រហមMan.United ដែលបាន​ផ្តួលក្រុមIpswich Town ក្នុងលទ្ធផល ៩-០ ក្នុងឆ្នាំ ១៩៩៥ និងមុនពេលពីរថ្ងៃសម្រាប់ការរំលឹកខួបលើកទី ១ នៃការ​ធ្លាក់ឧទ្ធម្ភាគចក្រដែលបានសម្លាប់អតីតប្រធានក្លិបគឺមហាសេដ្ឋីសញ្ជាតិថៃលោក Vichai Srivaddhanaprabha និងមនុស្ស ៤ នាក់ផ្សេងទៀត។
    ប្រភព:BBC
    វីដេអូ :

  • Loading...
  • Recent Posts