• Juventus ច្រានចោលការចុះហត្ថលេខាខ្សែបម្រើ Kante ព្រោះមូលហេតុមួយ
    ផ្ទេរកីឡាករ 9 months ago V-Dr

    គ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus លោក Maurizio Sarri ធ្លាប់បានសម្តែងការចាប់អារម្មណ៏ចង់បានអតីតកូនក្រុមគឺខ្សែបម្រើ N’golo Kante ជាគោលដៅផ្ទេរដ៏សំខាន់ដើម្បីផ្លាស់មករួមក្រុមថ្មី ក្រោយពីធ្លាប់បានរួមរស់ជាមួយគ្នា ១រដូវកាលកន្លងមកនៅក្របខណ្ឌ Premier league។ ទោះយ៉ាងប្រភពពីគេហទំព័រ Calciomercato បានអះអាងថាក្រុមដែលមានមូលដ្ឋាននៅទីក្រុង Turin បានទម្លាក់ចោលចំណាប់អារម្មណ៍លើតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea ព្រោះតែរូបគេនៅមានកិច្ចសន្យាលេងអោយក្រុម ៤ឆ្នាំទៀត លើកិច្ចសន្យាចាស់ដែលមានជាមួយក្រុម។

    ប្រភពដដែលអះអាងថាក្លិបយក្សនៃក្របខ័ណ្ឌ Premier League បានទាមទារទឹកប្រាក់ប្រមាណ ១០០លានផោនសម្រាប់កីឡាករ Kante ខណៈក្លិបជើងឯក SerieA Juventus មានការស្ទាក់ស្ទើរក្នុងការចាយប្រាក់ធំ សម្រាប់កីឡាករជ័យលាភី World Cup ២០១៨ វ័យ ២៨ឆ្នាំរូបនេះ ខណៈដែលក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់គ្រូបង្វឹក Zinedine Zidane ក៏ចង់បានខ្សែបម្រើនាំលេងរូបនេះដែលរូបលោកជឿជាក់ថាអាចនិងមកជួយដោះស្រាយវិបត្តិនៅតំបន់បម្រើ-ការពាររបស់ក្រុមបាន។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ foxsportsasia

  • Loading...
  • Recent Posts