• Man City សង្ឃឹមថា Spurs នឹងពន្យឺតល្បឿនរបស់ Liverpool ចុងសប្តាហ៍នេះ
    បាល់ទាត់អន្តរជាតិ 7 months ago V-Dr

    ក្រុម Manchester City នឹងមានឱកាសដាក់សម្ពាធក្នុងរយៈពេលដ៏ខ្លីលើក្រុម Liverpool ដែលកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Liverpool នៅចុងសប្តាហ៍នេះ ខណៈដែលក្រុម Manchester United សម្លឹងរកការលុបចោលការខកចិត្តរបស់ពួកគេក្នុងការប្រកួតក្រៅដី។

    ការឈ្នះជាប់ៗគ្នារបស់ក្រុមលោក Jurgen Klopp បានឈានដល់ទីបញ្ចប់ក្រោមស្នាដៃក្រុម Man United ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នាកីឡដ្ឋាន Old Trafford កាលពីសប្តាហ៍មុន ប៉ុន្តែ នៅតែនាំមុខ៦ពិន្ទុដាច់លើក្រុមឈរលេខ២ Man City។ ក្រុមម្ចាស់ការពារជើងឯករបស់លោក Guardiola អាចនឹងកាត់បន្ថយគម្លាតដេញតាមពីក្រោយមកនៅត្រឹម៣ពិន្ទុ ជាបណ្តោះអាសន្ន ប្រសិនបើពួកគេផ្តួលក្រុម Aston Villa លើទឹកដីខ្លួនឯងនៅថ្ងៃសៅរ៍ ស្របពេលដែលក្រុម Liverpool នឹងត្រូវជួបការប្រកួតដ៏ស្វិតស្វាញជាមួយនឹងក្រុម Spurs នៅថ្ងៃបន្ទាប់នោះ។

    ក្រុម Liverpool នឹងឈានទៅកាន់ការប្រកួតនៅលើទឹកដីខ្លួនឯង ជាមួយនឹងក្រុម Tottenham បន្ទាប់ពីបានខកខានក្នុងការតាមស្មើកំណត់ត្រានៃការឈ្នះជាប់ៗគ្នាចំនួន១៨លើករបស់ក្រុម Manchester City ក្នុងក្របខ័ណ្ឌ Premier League។ ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ ដែលមិនស្គាល់ចាញ់សោះពីការប្រកួតលើទឹកដីខ្លួនឯងចំនួន៤៤ប្រកួត ក្នុងលីកនោះ បានបំភ្លេចពីការចាញ់នៅទឹកដី Anfield ទៅហើយ ប៉ុន្តែ នឹងត្រូវប៉ះក្រុមខ្លាំង Spurs ដែលទើបតែបានយកឈ្នះលើក្រុម Red Star Belgrade ៥-០ កាលពីពាក់កណ្តាលសប្តាហ៍នេះ។ ខ្សែបម្រើ Erik Lamela ដែលបានស៊ុតបាល់បញ្ចូលទីក្នុងពេលប្រកួតជាមួយនឹងក្រុម Red Star ក្នុងថ្ងៃនៃការបង្ហាញខ្លួនជាលើកទី១០០របស់គេសម្រាប់ Spurs នោះ បានបញ្ជាក់ថា ការដណ្តើមបានជ័យជម្នះដ៏ធំនេះ នឹងជួយឲ្យក្រុមខ្លាំងនូវការជឿជាក់មួយ៕

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Channel News Asia

  • Loading...
  • Recent Posts