• Nemanja Vidic ប្រាប់ឈ្មោះខ្សែប្រយុទ្ធ ៤រូបដែលពិបាករារាំងបំផុត
    បាល់ទាត់ក្នុងស្រុក 9 months ago V-Dr

    អតីតខ្សែការពារក្រុម Man.United និង Inter Milan លោក Nemanja Vidic បានប្រាប់ឈ្មោះដាក់ឈ្មោះខ្សែប្រយុទ្ធឆ្នើមបួនរូបនៃក្របខ័ណ្ឌ Premier League ដែលខ្លួនធ្លាប់ប្រឈមក្នុងអាជីពនៅលីកកំពូលអង់គ្លេសនា ពេលកន្លងមកនោះ គឺអតីតខ្សែប្រយុទ្ធLiverpool ១.កីឡាករ Peter Crouch ២.អតីតខ្សែប្រយុទ្ធ Chelsea Didieqc cccdr Drogba ៣.ខ្សែប្រយុទ្ធ Man.City Sergio Aguero និង៤.អតីតខ្សែប្រយុទ្ធ Liverpool កីឡាករ Luis Suarez។

    អតីតកីឡាករក្រុមជម្រើសជាតិស៊ែប៊ីVidicបានបញ្ជាក់ថា: ខ្ញុំមិនដែលជួបខ្សែប្រយុទ្ធកម្ពស់២ម៉ែត្រដូច Crouch ដូច្នេះ ទេ ហើយ ខ្ញុំគិតថាគួរធ្វើយ៉ាងណាវាពិតជារឿងពិបាកមួយដែលត្រូវារារាំងគាត់់។ សម្រាប់Drogbaវិញ គា ត់ជាខ្សែប្រយុទ្ធដ៏ឆ្លាតវៃដែលអាចប្រើខួរក្បាលនិងសមត្ថភាពបោកបញ្ជោត ភាគីខ្សែការពារបានជោគជ័យ ជា ច្រើន។រីឯខ្សែប្រយុទ្ធ ក្លឹបរួមទីក្រុមគឺAguero ជាកីឡាករម្នាក់ដែលមានភាពវ័យឆ្កាតនិងដឹងទៅដៅខ្យល់បាល់ ព្រមទាំងពេលវេលា ដែលនិងត្រូវប្រយុទ្ធបើទោះបីជាមានរយៈចម្ងាយឆ្ងាយពីគ្នា១០ម៉ែត្រក្តី។សម្រាប់Suarezវិញ ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយរូបនេះគឺបង្ហាញពីអារម្មណ៏ស្រេកឃ្លានការរកគ្រាប់បាល់បំផុត និង អាចមាន សមត្ថភាពលេងបាន៩០នាទីដោយមិនបង្ហាញពីភាពនឿយហត់នោះទេ។

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts