• លោក Guardiola ជំរុញឲ្យ Man City ពង្រឹងក្រុមឡើងវិញ ក្រោយអាម៉ាសមុខដោយសារ Wolves
    បាល់ទាត់អន្តរជាតិ 8 months ago V-Dr

    លោក Pep Guardiola បានទទួលស្គាល់ថា Manchester City ត្រូវតែធ្វើការពង្រឹងក្រុមឡើងវិញ ក្រោយពីការចាញ់ដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Wolves បានធ្វើឲ្យក្រុមម្ចាស់ការពារតំណែងជើងឯកនៃក្របខ័ណ្ឌ Premier League មួយនេះ ដេញតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool ៨ពិន្ទុ កាលពីថ្ងៃអាទិត្យ។

    គ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែបម្រើស្លាប Adama Traore របស់ក្រុម Wolves បានធ្វើឲ្យក្រុម Man City រងបរាជ័យនៅកីឡដ្ឋាន Etihad ជាលើកដំបូងរបស់ខ្លួន បើគិតចាប់ពីខែធ្នូ ឆ្នាំមុន។ ជាមួយនឹងការរកបាន ១៦ពិន្ទុពីការប្រកួត ៨លើក នេះគឺជាការចាប់ផ្តើមដ៏អន់បំផុតរបស់ Man City ក្នុងយុទ្ធនាការលីក សម្រាប់រយៈពេល ៦ឆ្នាំមកនេះ។ ពួកគេកំពុងតែកំពុងតែដេញតាមពីក្រោយក្រុម Liverpool យ៉ាងឆ្ងាយ ក្រោយពីក្រុម Wolves បានចូលរួមជាមួយនឹងក្រុម Norwich ក្នុងនាមជាក្រុមដែលដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់លើក្រុម Man City នៅរដូវកាលនេះ។

    ផ្ទុយទៅវិញ ក្រុម Liverpool រក្សាកំណត់ត្រាដ៏ល្អឥតខ្ចោះ១០០% ក្នុងក្របខ័ណ្ឌ Premier League ក្រោយពីឈ្នះ ៨លើកពីការប្រកួតទាំង ៨លើករបស់ខ្លួន។ លោក Guardiola មិនបាននិយាយយកលែសសម្រាប់ការបង្ហាញពីទម្រង់លេងមិនបានល្អរបស់ Man City ឡើយ ហើយលោកក៏មិនបានព្យាយាមគិតពីការមានប្រៀបដែលក្រុម Liverpool មានរួចជាស្រេច ផងដែរ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «វាជាថ្ងៃដ៏ខកចិត្តមួយ ជាការប្រកួតដ៏អន់មួយ ប៉ុន្តែ យើងត្រូវតែកោតសរសើរដល់គូប្រកួតរបស់យើង។ នៅថ្ងៃនេះ យើងមិនមុតស្រួចទាល់តែសោះ។ យើងមានបញ្ហាជាច្រើនក្នុងការប្រកួតរបស់យើង។ យើងបានជួបក្រុមជាច្រើនដែលមានតំបន់ការពាររឹងមាំ ប៉ុន្តែអាចទម្លុះបាន ប៉ុន្តែមិនមែនពេលនេះឡើយ»៕

    កែសម្រួលដោយ៖ Cambosport
    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts