• គ្រូ Leicester ជឿថាក្រុមនឹងជាប់កៅអី Champion League ក្រោយលត់ Newcastle ៥:0
    បាល់ទាត់អន្តរជាតិ 8 months ago V-Dr

    លោក Brendan Rodgers បានអោយដឹងថា វានឹងក្លាយជាការចោតសួរដ៏ធំមួយ ខណៈ Leicester City និងបញ្ចប់រដូវកាលថ្មី២០១៩-២០២០នេះ ដោយមានកៅអីលេងនៅ ក្របខ័ណ្ឌ Champions League រឺមួយយ៉ាងណា បន្តាប់ពីពួកគេនៅតែបន្តយុទ្ធនាការដ៏រឹងមាំនៅក្របខណ្ឌ Premier League សប្តាហ៏ទី៧ ជាមួយនឹងជ័យជម្នះដ៏គួរឱ្យកត់សម្គាល់លើក្រុម Newcastle ក្នុងលទ្ធផល ៥:0 នាំអោយក្រុមរហស្សនាមកញ្ជ្រោងខៀវ ឡើងមកដល់ចំណាត់ថ្នាក់លេខ៧ ហើយ។

    ម្ចាស់ជើងឯក Premier League ឆ្នាំ២០១៥-១៦ បច្ចុប្បន្នមានគម្លាត ៣ពិន្ទុពីក្រុម Chelsea និង Tottenham ខណៈដែលក្រុមទាំងពីរ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ និងលេខ៤ រៀងៗខ្លួនកាលពីរដូវកាលមុន។

    ទោះយ៉ាងណាលោក Rodgers អតីតគ្រូបង្វឹកហ្សងក្រហម Liverpool និង Celtic រូបនេះបញ្ជាក់ថាៈ ក្រុមដទៃទៀតនៅតែបង្ហាញភាពខ្លាំងដោយមិនប្រែប្រួល ការពិតយើងសម្រាប់ពួកយើង គឺផ្តោតទៅលើទម្រង់លេង និងសមត្ថភាពព្រមទាំងកម្រិតគុណភាពដើម្បីអភិវឌ្ឍន៏ក្រុមទៅមុខទៀតដែរ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ BBC

  • Loading...
  • Recent Posts