• លោក Solskjaer ទាមទារឲ្យ Man Utd បង្ហាញពីភាពមុតស្រួចបន្ថែមទៀត ក្រោយស្មើ Arsenal
    បាល់ទាត់អន្តរជាតិ 11 months ago 7 Views

    លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានកោតសរសើរលើភាពមុតស្រួចរបស់ខ្សែប្រយុទ្ធ Emerick Aubameyang ក្រោយពីតារាឆ្នើមរបស់ក្លិប Arsenal រូបនេះ បានជួយឲ្យក្រុមខ្លួនដណ្តើមបានលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃចន្ទ។

    ការរកបានត្រឹមតែ​ ៩ពិន្ទុពីការប្រកួតបើកឆាកចំនួន ៧លើករបស់ខ្លួន គឺជាការចាប់ផ្តើមយ៉ាងអន់បំផុតក្នុងក្របខ័ណ្ឌលីករបស់ Man United អស់រយៈពេល ៣០ឆ្នាំមកនេះ និងធ្វើឲ្យពួកគេដេញតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool រហូតដល់ទៅ ១២ពិន្ទុ។ ក្រុមរបស់លោក Solskjaer មិនបានស៊ុតបាល់បញ្ចូលទីច្រើនជាង ១គ្រាប់សោះ បើគិតចាប់តាំងពីសប្តាហ៍បើកឆាកនៃរដូវកាលនេះ ស្របពេលដែលខ្សែប្រយុទ្ធ Aubameyang បានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេនៅរដូវកាលនេះ កើនដល់ ៨គ្រាប់ពីការប្រកួតទាំង ៨លើក ក្នុងនោះ ៧គ្រាប់បានកើនឡើងក្នុងក្របខ័ណ្ឌ Premier League។

    លោក Solskjaer បានឲ្យដឹងថា៖ «វាជាការប្រកួតមួយទៀតដែលយើងបាននាំមុខ ១-០ មុន។ ការនាំមុខ ១-០ នៅ Southampton និងការនាំមុខ ១-០ នៅ Wolves វាគឺជាមេរៀនយើងម្តងរួចហើយ»។ លោកបានបន្ថែមទៀតថា៖ «យើងនាំមុខ ១-០ ហើយបន្ទាប់មក យើងមិនអាចរកបានគ្រាប់បាល់ទី២ ដែលយើងចង់បាន បាននោះទេ។ ហើយនេះគឺជាមេរៀននៅពេលនេះ។ ដូច្នេះពេលមុខទៀតក្រុមយើងត្រូវតែមានភាពមុតស្រួចជាងនេះ»៕

    កែសម្រួលដោយ៖ Cambosport
    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts