• Keisuke Honda បង្ហាញចេតនាចង់លេងអោយMan.United ដោយមិនយកប្រាក់
    បាល់ទាត់អន្តរជាតិ 8 months ago Polin

    Keisuke Honda បានបញ្ចេញទស្សនផ្ទាល់ខ្លួនលើបណ្តាញទំនាក់ទំនងសង្គមTwitter ក្នុងគោលបំណងច​ង់មាន​ឪកាសផ្លាស់ទៅលេងអោយក្រុមបិសាចក្រហម Manchester United នៅក្របខណ្ឌលីកកំពូលអង់គ្លេស ។ខ្សែ​បម្រើ-ប្រយុទ្ធអន្តរជាតិជប៉ុនបច្ចុប្បន្នជាអ្នកចាត់ការទូទៅបាល់ទាត់ជម្រើសជាតិកម្ពុជាមានវ័យ ៣៣ ឆ្នាំរូបនេះ​ស្ថិត​ក្នុងការផ្ទេរទៅកាន់ក្លឹបដទៃដោយគ្មានតម្លៃខ្លួនក្រោយចាកចេញពីក្រុមលីកកំពូលអូស្រ្តាលីគឺ Melbourne Victory ។




    Honda បានសរសេរយ៉ាងដូច្នេះនៅលើបណ្តាញសង្គមរបស់គាត់ថាៈសូមផ្តល់ឪកាសជូនខ្ញុំ។ ខ្ញុំមិន​ត្រូវ​ការ​ប្រាក់ទេ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​លេងជាមួយក្រុមនិងមិត្តរួមក្រុមដ៏អស្ចារ្យ។ Honda ធ្លាប់មានប្រវត្តិនិងបទពិសោធន៏លេងអោយក្រុមឱ្យkjrum Nagoya Grampus, VVV-Venlo, CSKA Moscow, AC Milan, Pachucaហើយចុងក្រោយបង្អស់គឺក្រុម Melbourne Victory ក្នុង​អំឡុង​ពេល​កន្លង​មកនៃអាជីពបាល់ទាត់របស់ខ្លួន មុនពេលមកដឹកនាំក្រុមគោព្រៃកម្ពុជាមកដល់សព្វថ្ងៃនេះ។
    ប្រភព:Sportbible

  • Loading...
  • Recent Posts