• Garrardភ្ញាក់ផ្អើលនិងសមត្ថភាពខ្លួនឯងអាចបន្តតំណែងពីលោកJurgen Klopp
    បាល់ទាត់អន្តរជាតិ 8 months ago Polin

    លោក Steven Gerrard អ្នកចាត់ការក្រុម Rangers បាននិយាយថាលោកមានការភ្ញាក់ផ្អើល និងរំជើបរំជួលចិត្តពេល​បាន​ដឹងថាគ្រូបង្វឹកហង្សក្រហម Jurgen Klopp បានណែនាំ(Recommend)និងផ្តល់ជំនឿទុកចិត្តថារូបលោកជាបុគ្គលអាចឡើងស្នង​តំណែង​ចូលមក​ដឹក​នាំក្រុ្មមLiverpool ក្រោយពីគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះបានថ្លែងប្រាប់ក្នុងបទសម្ភាសន៏ជាមួយគេហទំព័រ Four Four Two ។


    វីរបុរស និង ជាម្ចាស់ជ័យលាភីChampion League ឆ្នាំ២០០៥ លោកGerrardបានឆ្លើយតបនិងការយល់ឃើញនេះថាៈ ខ្ញុំមានការភ្ញាក់ផ្អើល តែខ្ញុំមិនដែលគិតថាលោក Jurgen Klopp នឹងត្រូវគេបណ្តេញចេញ​នៅថ្ងៃ​ស្អែករឺពេល​ណា​មួយ​នោះទេ។ គាត់កំពុងបំពេញការងារដ៏អស្ចារ្យជាមួយក្រុម។

    Garrardធ្លាប់មានបទពិសោធន៏មុនពេលទៅដឹកនាំក្រុមឈុតធំ Rangers នៅរដូវក្តៅឆ្នាំ ២០១៨ អតីតខ្សែ​បម្រើក្រុម​ជម្រើសជាតិអង់គ្លេស Gerrardបច្ចុប្បន្នមានវ័យ ៣៩ ឆ្នាំក៏ធ្លាប់បានបង្វឹកក្រុមអាយុក្រោម ១៩ ឆ្នាំរបស់ក្លឹបនៅកីឡាដ្ឋាន Anfieldផងដែរ ។
    ប្រភព:BBC

  • Loading...
  • Recent Posts