• វីរនារី ស៊ន សៀវម៉ី និងមិត្តរួមក្រុម ចេញទៅហាត់នៅកូរ៉េ ត្រៀមការពារមេដាយមាសស៊ីហ្គេម នៅហ្វីលីពីន
    កីឡាផ្សេងៗ 10 months ago V-Dr

    វីរនារីម្ចាស់មេដាយកីឡាអាស៊ី ស៊ន សៀវម៉ី និងមិត្តរួមក្រុមចំនួន៨នាក់ទៀត បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ ដើម្បីធ្វើការហ្វឹកហាត់បង្កើនសមត្ថភាព នៅទីនោះ ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលនឹងត្រូវធ្វើនៅចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៩នេះ។

    កីឡាការិនីតេក្វាន់ដូ WTF ស៊ន សៀវម៉ី និងមិត្តរួមក្រុមរបស់គេ នឹងធ្វើការហ្វឹកហាត់ នៅប្រទេសកូរ៉េចំនួន២ខែ ដើម្បីបង្កើនសមត្ថភាពឲ្យបានកាន់តែខ្លាំង ព្រោះ សៀវម៉ី មានភារកិច្ចត្រូវរក្សាការពារមេដាយមាសស៊ីហ្គេម លើកនេះ លើប្រភេទទម្ងន់ធ្ងន់ ដែលកញ្ញាធ្លាប់ដណ្តើមបាន កាលប្រកួតស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៧។

    សម្រាប់ការចេញទៅហ្វឹកហាត់នៅកូរ៉េនេះ ស៊ន សៀវម៉ី បានបង្ហាញភាពជឿជាក់ថា កញ្ញា នឹងអាចរក្សាការពារមេដាយមាសរបស់ខ្លួនបាន ហើយការជឿជាក់នេះ ត្រូវបាន សៀវម៉ី បង្ហើបថា ដោយសារនាង មានការតាំងចិត្តយ៉ាងមោះមុត ក្នុងការបង្កើនការហ្វឹកហាត់ត្រៀមយ៉ាងខ្លាំងក្លា គឺបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០១៩ ហើយពេលនេះត្រូវបន្តទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូងចំនួន២ខែទៀត។

    តាម ស៊ន សៀវម៉ី ផ្ទាល់បានឲ្យថា សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ឆ្នាំ២០១៩នេះ កញ្ញា នឹងត្រូវប្រកួត ក្នុងទម្ងន់លើ៧៣គីឡូក្រាម ដែល សៀវម៉ី អាចនឹងប៉ះជាមួយកីឡាការិនីជម្រើសជាតិឥណ្ឌូណេស៊ី វៀតណាម និងម្ចាស់ផ្ទះ ហ្វីលីពីន ជាដើម។

    គួររំឭកថា ស៊ន សៀវម៉ី ជាកីឡាការិនីរបស់កម្ពុជាដំបូងគេ ដែលបានឈ្នះមេដាយមាស ពីការប្រកួតកីឡាអាស៊ី នៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ ដើម្បីបំបែកកំណត់ត្រាប្រវត្តិសាស្រ្តនៃការរង់ចាំរបស់កម្ពុជា អស់រយៈពេល៦០ឆ្នាំ។ បន្ថែមលើនេះ សៀវម៉ី ក៏បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត ក្នុងការដណ្តើមបានកៅអីទៅប្រកួតកីឡាអូឡាំពិកហ្គេម ដោយពេញសិទ្ធិ នៅប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៦ ផងដែរ ហើយក្រោយមក នាងបានឈ្នះមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០១៧ ព្រមទាំងបានឈ្នះមេដាយ នៅក្នុងការប្រកួត នៅលើឆាកអន្តរជាតិ ជាច្រើនទៀត៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts