• វិសាខា សងសឹកក្រុមទ័ព បានសម្រេច ដើម្បីបន្តក្តីសង្ឃឹម ក្នុងការប្រជែង
    បាល់ទាត់ក្នុងស្រុក 9 months ago V-Dr

    ក្រុមវិសាខា បានប្រើប្រាស់កីឡដ្ឋានរបស់ខ្លួន សម្រេចការសងសឹកលើក្រុមក្រសួងការពារជាតិ(ទ័ព) ក្នុងការប្រកួតជើងទី២ នៃលីកកំពូលកម្ពុជា តាមរយៈការយកឈ្នះ ៣-០ ដើម្បីលុបចោលការចាញ់ ១-០ កាលពីជើងទី១។

    សម្រាប់ការប្រកួត ដែលមានការរំខានដោយទឹកភ្លៀង នៅកីឡដ្ឋានវិសាខា កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ ទាំងក្រុមម្ចាស់ផ្ទះ វិសាខា និងទ័ព មិនអាចរកបានគ្រាប់បាល់ដូចគ្នា នៅតង់ទី១ ប៉ុន្តែការប្តូរយុទ្ធសាស្រ្តលេងរបស់ក្រុមវិសាខា បានធ្វើឲ្យក្រុមនេះ អាចរកបាន៣គ្រាប់ នៅក្នុងទឹកទី២។

    ខ្សែប្រយុទ្ធមានធំពាក់លេខ៣១ D Cruz រកបាន២គ្រាប់តែម្នាក់ឯង នៅនាទីទី៥១ និងទី៨២ ហើយវាក៏ជាគ្រប់បាល់ទី២៣របស់គេផងដែរ ចំណែក១គ្រាប់ទៀត ជាការអូសបាល់ និងស៊ុតបញ្ចូលទីបានយ៉ាងល្អរបស់ខ្សែប្រយុទ្ធ សារី ម៉ាត់ណូរ៉ូទីន នៅនាទីទី៦៦ ដើម្បីឈ្នះ ទ័ព ៣-០ លើកនេះ។

    ជាមួយការជួយឲ្យក្រុមវិសាខា ឈ្នះក្រុមទ័ព ៣-០ លើកនេះ សារី ម៉ាត់ណូរ៉ូទីន បាននិយាយក្រោយការប្រកួតថា៖ «ការប្រកួតជាមួយក្រុមទ័ព លើកនេះ ពិតជាតានតឹង ព្រោះទីលានមានភាពរអិល អ៊ីចឹងយើងបានព្យាយាមរកចំណុចខ្សោយរបស់ពួកគាត់ ដើម្បីវាយបករកបាន៣គ្រាប់នេះ»។

    ម៉ាត់ណូរ៉ូទីន បានបន្ថែមថា៖ «ចូលតង់ទី២ភ្លាមៗ គ្រូបង្វឹកបានប្រាប់ឲ្យយើងព្យាយាមបើកទីតាំងលេងឲ្យបានច្រើន និងលើកបាល់ចេញឲ្យបានច្រើន ដើម្បីឲ្យគ្នាយើងមានឱកាសតែតបាល់បញ្ចូលទី ឬការមានឱកាស១ស្មើ ដើម្បីឲ្យក្រុមយើងទទួលបាន៣ពិន្ទុ ហើយនៅថ្ងៃនេះ ពួកយើងពិតជាធ្វើបានល្អ។ លទ្ធផលមួយនេះ សម្រាប់ជូនដល់ក្រុម និងអ្នកគាំទ្ររបស់យើងទាំងអស់គ្នា»។

    សម្រាប់ការឈ្នះបាន៣ពិន្ទុបន្ថែមនេះ បានធ្វើឲ្យ វិសាខា កាន់តែមានភាពរឹងមាំ ក្នុងការឈរនៅលេខ២ ដោយមាន៥០ពិន្ទុ និងជាក្រុមតែមួយគត់ ដែលនៅមានឱកាសតិចតួច ក្នុងការប្រជែងយកលេខ១ ពីក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងមានគ្រាប់បាល់ដាច់ពីពួកគេចំនួន៨ពិន្ទុ៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts