Joao Felix ចង់ដើរតាមគន្លងរបស់សិស្សច្បង Cristiano Ronaldo ដើម្បីឈ្នះពានបាល់មាស Ballon d’Or។ កីឡាករវ័យ ១៩ឆ្នាំរូបនេះ ជាសមាជិកចំណូលថ្មីរបស់ Atletico Madrid បន្ទាប់ពីពួកគេបានចំណាយប្រាក់ ១២៦លានផោនចុះហត្ថលេខានាំយករូបគេពីក្រុម Benfica កាលពីដើមខែបន្ទាប់ពីរូបគេបានបង្ហាញ ទម្រង់លេងលេចធ្លោនៅ ក្របខ័ណ្ឌ Primeira Liga និង Europa League និងចុងក្រោយបំផុតបានចូលលេងជាមួយរ៉ូណាល់ដូនិងបានជួយព័រទុយហ្កាល់លើកពាន Nations League។
Felix នឹងទទួលភារកិច្ចជំនួស Antoine Griezmann នៅឯ Atletico ក្រោយពីខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះផ្ទែរទៅ Barcelona។ Felix មានមហិច្ឆតាខ្ពស់ដើរតាមគន្លង Ronaldo ដែលបានឈ្នះពានរង្វាន់ Champions League ចំនួន ៤ដងបន្ទាប់ពីបានចូលរួមជាមួយ Real Madrid ពី Manchester United ក្នុងឆ្នាំ២០០៩ និងឈ្នះ Ballons d’Or ចំនួន ៥លើក។
Paulo Futre, Simao និង Tiago ស្ថិតក្នុងចំណោមកីឡាករព័រទុយហ្កាល់ដែលបានឆ្លងកាត់អាជីពជាមួយ Atletico។ ប៉ុន្តែសម្រាប់ Felix យល់ឃើញថាក្លឹបបានបណ្តុះថ្នាលកីឡាករលំដាប់កំពូលដូចជាៈ Radamel Falcao, Diego Forlan, Fernando Torres និង Griezmann នៅកីឡាដ្ឋាន Wanda Metropolitano មុនពេលពួកគេខិតដល់ចំនុចកំពូលនិងត្រូវបានទទួលស្គាល់ជាសកល។
ក្នុងបទសម្ភាសន៏ ESPN Felix បានអោយដឹងថា: Cristiano Ronaldo បានឈ្នះពានរង្វាន់ Ballon d’Or ៥ ដងហើយនេះគឺជាក្តីសុបិន្តរបស់កីឡាករគ្រប់រូប ។ ច្បាស់ណាស់ខ្ញុំក៏បង្កើតកំនត់ត្រាដូច Cristiano ហើយនេះជាមូលហេតុដែលខ្ញុំជ្រើសរើសAt.Madrid។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer
Recent Posts
-
តើ បឺត សង្ឃឹម អាចយកឈ្នះ ប៊ុន សុធា ដើម្បីគ្រងខ្សែក្រវាត់ ជាលើកដំបូង ក្នុងអាជីព បានដែរទេ?
-
Man Utd និង Wolves ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធម្នាក់របស់ Juventus
-
Mourinho ចង់នាំយកអតីតកូនសិស្សខ្លួននៅ Man Utd ម្នាក់ទៅកាន់ក្លឹប Hotspur មុនទីផ្សារខែមករាបិទ
-
Barcelona ខឹងនឹងក្លឹប Paris St-Germain ជាខ្លាំងជុំវិញរឿងមួយ
-
តារាងនៃការប្រកួតប្រដាល់ ក្បាច់គុនបុរាណខ្មែរ ថ្ងៃទី២២ ដល់ ២៤ ខែមករា ចុងសប្ដាហ៍នេះ