• កម្ពុជា បញ្ជូនសុទ្ធតែលំដាប់កំពូល ទៅដណ្តើមមេដាយមាសពិភពលោក នៅអេស្ប៉ាញ
    Uncategorized 2 years ago 42 Views

    សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយមានការជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡានោះ បានបញ្ជូនសុទ្ធតែកីឡាករ កីឡាការិនីលំដាប់កំពូល ដើម្បីធ្វើដំណើរទៅចូលរួមប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក (Championship Petaque 2019) នៅប្រទេសអេស្ប៉ាញ ដែលនឹងចាប់ប្រកួតពីថ្ងៃទី២ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា។

    នេះជាលើកទី២ហើយ ដែលកម្ពុជា បានបញ្ជូនអត្តពលិករបស់ខ្លួន ទៅប្រជែងរកមេដាយមាស នៅក្នុងការប្រកួតកម្រិតពិភពលោក នៅប្រទេសអេស្ប៉ាញលើកនេះ គឺបន្ទាប់ពីកីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះមេដាយមាស១ ខណៈកីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាករ ញ៉ែម បូរ៉ា បានរួមគ្នាឈ្នះមេដាយប្រាក់១ទៀតឲ្យកម្ពុជា នៅក្នុងការប្រកួតChampionship Petaque 2017 នៅប្រទេសបែលហ្ស៊ិក។

    ដោយឡែក សម្រាប់ការចេញទៅប្រកួតលើកនេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានជ្រើសរើស និងបញ្ជូនសុទ្ធតែអ្នកលំដាប់កំពូលទៅប្រកួត រួមមានវីរកីឡាការិនីជាម្ចាស់មេដាយមាស៣សម័យកាល កែ ឡេង វីរកីឡាការិនីជាម្ចាស់មេដាយមាស១សម័យកាល អ៊ុក ស្រីមុំ វីរកីឡាករជាម្ចាស់មេដាយមាសពិភពលោក១សម័យកាល មាស ច័ន្ទមាន និងម្ចាស់មេដាយប្រាក់ស៊ីហ្គេម សៅ សុភារ៉ាន់ ហើយអមដំណើរដោយគ្រូបង្វឹកលោក សុខ ម៉ុង និងលោក អ៊ឹម ផាត។

    អត្តពលិកទាំង៤នាក់របស់កម្ពុជានេះ នឹងត្រូវចូលរួមប្រកួតប្រជែងនៅលើវិញ្ញាសា មានវាយ២នាក់ទល់២នាក់បុរស វិញ្ញាសាវាយ២នាក់ទល់២នាកនារី វិញ្ញាសាវាយ១នាក់ទល់១នាក់បុរស វិញ្ញា សាវាយ១នាក់ទល់១នាក់នារី និងប្រកួតវាយចម្រុះ២នាក់ទល់២នាក់(បុរស១ និងនារី១នាក់)។

    លោក សុខ ម៉ុង គ្រូបង្វឹកក្រុមជម្រើសជាតិ មានរំពឹងខ្ពស់ថា ក្រុមកម្ពុជា នឹងដណ្តើមបានមេដាយពីការប្រកួតនេះជាមិនខាន។ លោកបាននិយាយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីម្សិលមិញថា៖ «យើងបានយកសុទ្ធតែអ្នកខ្លាំង ជាងកាលទៅបែលហ្ស៊ិក ដើម្បីទៅប្រកួតលើកនេះ អ៊ីចឹងសូមឲ្យជនរួមជាតិខ្មែរយើង ទុកចិត្តដល់យើងខ្ញុំចុះ គឺខ្ញុំមានការសង្ឃឹមថា យើងនឹងដណ្តើមបានមេដាយ»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts