• Man City លត់ក្រុម Schalke យ៉ាងចាស់ដៃ ដើម្បីទៅវគ្គបន្ត
    Ganzberg | បាល់ទាត់អន្តរជាតិ 2 years ago 76 Views

    ក្រុម Manchester City បានធ្វើដំណើរទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League យ៉ាងងាយកាលពីថ្ងៃអង្គារ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់របស់ខ្សែប្រយុទ្ធ Sergio Aguero បានជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៧-០ លើក្រុម Schalke ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ជើងទី២។

    Man City បានស៊ុតបាល់បញ្ចូលទី ២គ្រាប់នៅជិតបញ្ចប់ការប្រកួតដើម្បីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-២ ហើយពួកគេបានបង្ហាញពីទម្រង់លេងយ៉ាងមុតស្រួចក្នុងតំបន់ប្រយុទ្ធ នាកីឡដ្ឋាន Etihad ដើម្បីដណ្តើមបានជ័យជម្នះទាំង ២ជើងក្នុងលទ្ធផល ១០-២។ ការស៊ុតបាល់ប៉េណាល់ទីរបស់ Aguero បានបើកផ្លូវនៃការរកបានគ្រាប់បាល់បញ្ចូលទីដ៏ច្រើនតែម្តង ហើយខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ បានស៊ុតបាល់បញ្ចូលទីម្តងទៀត នៅមុនពេលខ្សែបម្រើស្លាប Leroy Sane ដែលក៏បានជួយឲ្យមិត្តរួមក្រុមខ្លួនរកបានគ្រាប់បាល់ ៣គ្រាប់នោះ បានរកគ្រាប់បាល់ម្តងទៀតនៅពេលប្រកួតជាមួយអតីតក្លិបរបស់គេ។

    ខ្សែបម្រើប្រយុទ្ធ Raheem Sterling, Bernardo Silva, Phil Foden និង Gabriel Jesus សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទី ក្រោយពីសម្រាកតង់ទី១ ដើម្បីបំពេញការដណ្តើមបានជ័យជម្នះដ៏ធំបំផុតលើទឹកដីខ្លួនឯងរបស់ក្រុម Man City ក្នុងក្របខ័ណ្ឌ Champions League។ ក្រុមរបស់លោក Pep Guardiola ដែលបានឈ្នះពាន League Cup កាលពីខែកុម្ភៈនោះ នៅតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពាន៤ក្នុងរដូវកាលតែមួយមិនធ្លាប់មានពីមុនមក ក្រោយពីបាននាំមុខ១ពិន្ទុលើក្រុម Liverpool លើកំពូលតារាងនៃក្របខ័ណ្ឌ Premier League នៅមុនពេលការប្រកួតពាន FA Cup វគ្គ៨ក្រុមចុងក្រោយ នៅលើទឹកដីក្រុម Swansea ចុងសប្តាហ៍នេះ។ ជ័យជម្នះនេះ គឺជាការឈ្នះដ៏ធំបំផុតមិនធ្លាប់មានពីមុនមកក្នុងក្របខ័ណ្ឌ Champions League វគ្គចាញ់ធ្លាក់ ប៉ុន្តែ នឹងមិនផ្តល់ការចងចាំដ៏យូរអង្វែងឡើយ ដោយសារតែក្រុម Schalke បានបង្ហាញពីភាពទន់ខ្សោយក្នុងតំបន់ការពារ៕

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Sport24

  • Loading...
  • Recent Posts