• ព្យាករណ៏ការប្រកួតជើងទី២ Man.City និង Schalke វគ្គ ១៦ក្រុមចុងក្រោយ
    Ganzberg | បាល់ទាត់អន្តរជាតិ 2 years ago 92 Views

    គេហទំព័រ Sky sport បានធ្វើការព្យាករណ៏ខ្លីៗទាក់ទងការប្រកួតរវាងក្រុម Man.City និង Schalke សម្រាប់ការប្រកួតនៅទឹកដី Etihad Stadium នាវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែមីនា ២០១៩។

    ១.Man.City និង Schalke

    ក្រុម Man City មានអាទិភាពច្រើនក្រោយធ្វើការវាយបកផ្តួលក្រុម Schalke ក្រោយ នាំមុខពួកគេ ២:១ ជាមួយលទ្ធផលជ័យជំនះ ៣-២ សម្រាប់ការប្រកួតជើងទី១។ លទ្ធផលបរាជ័យនេះមានន័យថា Schalke ត្រូវការស៊ុតបញ្ចូលទីយ៉ាងហោចណាស់ពីរគ្រាប់នៅលើទឹកដី Etihad ដើម្បីឈានទៅប្រកួតវគ្គ ១/៤ផ្តាច់ព្រ័ត្រ។

    Schalke ស្ថិតក្នុងទម្រង់លេងមិនបានល្អទេនាពេលថ្មីៗនេះក្រោយ ចាញ់ ៥ដងក្នុង ៦ប្រកួតចុងក្រោយ រាប់បញ្ចូលទាំងបរាជ័យជាមួយក្រុម Man City។ ក្រោយចាញ់ Werder Bremen ៤-២ កាលពីថ្ងៃសុក្រនិងមានចំណាត់ថ្នាក់លេខ១៤ នៅក្របខ័ណ្ឌ Bundesliga និងមានត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចេញ។

    ២.ពត៌មានកីឡាករ

    ២.១ Man.City

    ម្ចាស់ផ្ទះ Manchester City មិនបានដាក់កីឡាករ Nicolas Otamendi និង Fernandinho ឡើយ។ ខណៈ Otamendi បានកាតក្រហមពេលប្រកួតជើងទី១ ខណៈ Fernandinho មានបញ្ហារបួស(ក្រលៀន)។ កីឡាករ Aymeric Laporte ធ្លាប់អង្គុយជាកីឡាករបម្រុងកំលុងការប្រកួតផ្តួល Watford កាលពីចុងសប្តាហ៍មុនអាចវិលត្រលប់មកវិញ ក្រោយពីសះស្បើយពីបញ្ហារងរបួសសរសៃពួរ។

    ខ្សែការពារ John Stones ក៏មានបញ្ហារបួសក្រលៀន ខណៈខ្សែបម្រើ Kevin De Bruyne នៅតែអវត្តមានដោយសាររបួសពួរស្របពេលអ្នកចាំទី Claudio Bravo នៅតែអវត្តមាន។

    ២.២ Schalke

    កីឡាករ Daniel Caliguiri របួសកជើង និង Omar Mascarel មានបញ្ហាក្រលៀន ដូច្នេះពួកគេនឹងអវត្តមានសម្រាប់ Schalke ខណៈដែលកីឡាករ Alessandro Schopf សម្រាកពេញ ១រដូវកាលនេះ។

    ៣.ប្រវត្តិជួបគ្នា

    លោក Pep Guardiola គ្រូបង្វឹកក្រុម Man City មិនដែលចាញ់ Schalke ក្នុងនាមជាអ្នកចាត់ការទូទៅក្លឹបដែលលោកធ្លាប់ដឹកនាំកន្លងមកគឺជួបគ្នា ៧ដងគឺឈ្នះ៥ស្មើ២។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ skysports

  • Loading...
  • Recent Posts