• នៅតែខ្លាំង! Pogba និង Martial ជួយ Man.United លត់ម្ចាស់ផ្ទះ Fulham ៣:0
    Premier League 1 year ago V-Dr

    ភាពជឿជាក់ក្រុម Manchester United បានសម្រេចជាផ្លែផ្កាហើយបន្ទាប់ពីបានឈានទៅឈរនៅចំណត់ថ្នាក់ក្រុមកំពូលទាំង៤(Top ៤) នៃក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ជាមួយនឹងការទទួលជ័យជម្នះ ៣:0 លើក្រុមម្ចាស់ផ្ទះដែលកំពុងតស៊ូដើម្បីមានជីវិតបន្តលេងនៅក្របខណ្ឌកំពូលបន្តទៀតគឺម្ចាស់ផ្ទះ Fulham នាកីឡាដ្ឋាន Craven Cottage។

    ខ្សែបម្រើអន្តរជាតិបារាំងកីឡាករ Pogba បានរកគ្រាប់បាល់បញ្ចូលទីអោយក្រុមភ្ញៀវនាំមុខមុននៅនាទីទី១៤ មុនពេលខ្សែបម្រើ-ប្រយុទ្ធនិងជាមិត្តរួមជាតិ Anthony Martial បន្ថែមគ្រាប់បាល់ទី២ នៅនាទីទី២៣ មុនបញ្ចប់តង់ទី១។ ចូលមកដល់តង់ទី២ ក្រុម Man.United មានឪកាសបន្ថែមគ្រាប់បាល់ទី៣ ដើម្បីនាំមុខបន្តទៀតបន្ទាប់ពីកីឡាករក្រុម Fulham ធ្វើអោយ Juan Mata ដួលក្នុងតំបន់គ្រោះថ្នាក់ ហើយត្រូវអាជ្ញាកណ្តាលកណ្តាលសម្រេចអោយបាល់ពិន័យ ១១ម៉ែត្រ ខណៈដែល Pogba ជាអ្នកកាត់សេចក្តីដោយជោគជ័យ និងជាគ្រាប់បាល់ទី១១ សម្រាប់រូបគេនៅរដូវកាលនេះ។បញ្ចប់ការប្រកួតម្ចាស់ផ្ទះ Fulham 0:៣ ក្រុមភ្ញៀវ Man.United។

    ក្រុម Man.United បានហក់មកឈរលេខរៀងទី៤ បណ្តោះអាសន្នសម្រាប់សប្តាហ៏ទី២៦នេះ និងមានគម្លាត ១ពិន្ទុពីក្រុម(Chelsea ដែលនៅសល់១ប្រកួតក្នុងដៃ)ហើយត្រូវលេងទល់និងក្រុម Man.City នៅថ្ងៃអាទិត្យនេះ។ ស្របពេលក្រុមភ្ញៀវ Fulham មានចំណាត់ថ្នាក់លេខ២ បាតតារាង និងមានគម្លាត ៧ពិន្ទុបន្ទាប់ពីក្រុមលេខរៀងទី១៧ NewCastle។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ BBC

  • Loading...
  • Recent Posts