• ទីបំផុត!ខ្សែប្រយុទ្ធ Anthony Martial បន្តកិច្ចសន្យាលេងអោយ Man.United ដល់ឆ្នាំ២០២៤
    បាល់ទាត់ 1 year ago V-Dr

    Anthony Martial បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅ Manchester United ដែលធ្វើអោយកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ២០២៤ បន្ថែមលើកិច្ចសន្យាចាស់បន្តទៀត។កីឡាករវ័យ ២៣ឆ្នាំរូបនេះដែលបានចូលរួមជាមួយក្លឹប Man Utd ពីក្រុម Monaco កាលពីខែកញ្ញា ឆ្នាំ២០១៥ ក្នុងរជ្ជកាលដឹកនាំរបស់លោក Luis Van Gaal ក្នុងតម្លៃ ៣៦លានផោន។

    លោក Ole Gunnar Solskjaer គ្រូបង្វឹកបណ្តោះអាសន្នរបស់ Man United បាននិយាយថា: សម្រាប់យុវជន Martial គាត់មានជំនាញបាល់ទាត់ដ៏ល្អប្រកបដោយទេពកោសល្យពិសេសរូបគេនិងមានអនាគតភ្លឺស្វាងក្រោយធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ

    នៅក្នុងខែមិថុនា ឆ្នាំ២០១៨ មុនភ្នាក់ងាររបស់កីឡាករ Martial បាននិយាយថាកីឡាករ ស៊ុតបញ្ចូលទីចំនួនប្រាំបីគ្រាប់នៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះចង់ចាកចេញពីទឹកដី Old Trafford ខណៈអតីតគ្រូបង្វឹកលោក Jose Mourinho មានការសប្បាយចិត្តនឹងអនុញ្ញាតិអោយរូបគេចាកចេញផងដែរ។ ផ្ទុយទៅវិញក្រោយពីលោក Jose Mourinho ចាកចេញក្រុមប្រឹក្សាភិបាលរបស់ក្លឹបបានបើកការចរចារថ្មីហើយឈានដល់កិច្ចព្រមព្រៀងជាមួយរូបគេ ខណៈក្លឹប Juventus នៅក្របខណ្ឌ SerieA ធ្លាប់ព្យាយាមចង់មកចែចូវនាំយករូបគេទៅកាន់ប្រទេសអ៊ីតាលីជាច្រើនដងផងដែរ។

    Martial បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្រោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីថា: ខ្ញុំសូមអរគុណដល់ Ole និងបុគ្គលិកព្រមទាំងជំនួយការគ្រូបង្វឹករបស់គាត់ចំពោះការជឿជាក់លើ ខ្ញុំស្រឡាញ់ពេលវេលានៅជាមួយក្លិបនេះ

    ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះបានចាប់ផ្តើមប្រកួត ៥ដងក្រោមការដឹកនាំរបស់លោក Ole ដែលចូលមកស្នងតំណែងរបស់អ្នកស្នងតំណែងលោក Mourinho និងបានស៊ុតបញ្ចូលទីក្រោយពីចូលលេងក្នុងនាមកីឡាកបម្រុងក្នុងការប្រកួតពានរង្វាន់ FA Cup ដោយផ្តួល Arsenal ៣:១ កាលពីថ្ងៃសុក្រសប្តាហ៏មុន។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ bbc

  • Loading...
  • Recent Posts