• ព្យាករណ៏ការប្រកួត AFF Suzuki Cup ២០១៨ ម៉ាឡេស៊ី និង វៀតណាម
    បាល់ទាត់ក្នុងស្រុក 1 year ago V-Dr

    ក្រោយរកឃើញ២ក្រុមសម្រាប់ការប្រកួត AFF Suzuki Cup ឆ្នាំ ២០១៨នេះ ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវក្រុមជម្រើសជាតិវៀតណាមនៅពហុកីឡដ្ឋាន Bukit Jalil ក្នុងវគ្គផ្ដាច់ព្រ័ត្រ ជើងទី ១នាថ្ងៃទី១១ ខែធ្នូ ២០១៨នេះ។

    ក្នុងនាមជាម្ចាស់ផ្ទះក្រុមខ្លាម៉ាឡេស៊ីសង្ឃឹមថានឹងមានលទ្ធផលល្អដោយសារពួកគេមានអាទិភាពក្នុងនាមជាម្ចាស់ផ្ទះជាមួយនឹង ភារកិច្ចដ៏តឹងតែងខណៈវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជើងទីពីរនៅកីឡដ្ឋាន My Dinh វិញម្តងនាថ្ងៃទី ១៥ខែធ្នូឆ្នាំ២០១៨នេះ។

    សម្រាប់ក្រុមម្ចាស់ជើងឯកឆ្នាំ ២០០៨វៀតណាម ត្រូវការទទួលបានលទ្ធផលយ៉ាងហោចណាស់ ត្រឹមស្មើនៅក្រៅទឹកដីដែល ជា ជាគោលដៅ របស់ពួកគេដើម្បីសំលឹងនៅឪកាសការប្រកួត ក្នុងជើងទីពីរសម្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួន ។

    ១.ខាងក្រោមនេះគឺជាទម្រង់លេងរវាងក្រុមម៉ាឡេស៊ី និង ក្រុមវៀតណាម

    ១.១ម៉ាឡេស៊ី

    ទម្រង់លេង(៤-៤-២)

    ជម្រើស ១១នាក់ដំបូងរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី
    អ្នកចាំទី: Farizal
    ខ្សែការពារ: Amirul Azhan Aznan, Irfan Zakaria, Shahrul Saad, Nazirul Naim
    ខ្សែបម្រើៈ Akram Mahinan, Syamer Kutty, Safawi Rasid, Mohamadou Sumareh
    ខ្សែប្រយុទ្ធ: Norshahrul Idlan, Zaquan Adha

    ម៉ាឡេស៊ីកំពុងសម្លឹង មើលកីឡាករក្នុងក្រុមដែលបង្ហាញខ្លួន ទៀងទាត់នៅក្នុងការប្រកួត AFF Suzuki Cupកន្លងមក ខណៈបញ្ហារងរបួសអាចបង្ខំឱ្យពួកគេផ្លាស់ប្តូរយុទ្ធសាស្រ្តនិងធ្វើការដាក់បញ្ចូល ខ្សែការពារIrfan Zakaria ជំនួស Aidil Zafuan ។ ខណៈSyahmi Safari ក៏ត្រូវអវត្តមានក្រោយទទួលបាន កាតក្រហមកំលុងការប្រកួតជាមួយនឹងជម្រើសជាតិ ថៃ។

    ១.៣វៀតណាម

    ទម្រង់លេង(៣-៤-៣)

    ជម្រើស១១នាក់ដំបូងរបស់ក្រុមជម្រើសជាតិវៀតណាម

    អ្នកចាំទី: Van Lam
    ខ្សែការពារ: Ngoc Hai, Dinh Trong, Duy Manh
    ខ្សែបម្រើ: Van Hau, Huy Hung, Duc Huy, Trong Hoang
    ខ្សែប្រយុទ្ធ: Van Duc, Anh Duc, Quang Hai

    មានការផ្លាស់ប្តូរកីឡាករសម្រាប់វៀតណាម ខណៈពេលដែលកីឡាករ Hung Dung របួសខ្នង និងត្រូវប្តូរជំនួសដោយខ្សែបម្រើ-ការពារHuy Hungដើម្បីរារាំងធ្វើយ៉ាងណាកុំអោយម៉ាឡេស៊ីរកបានគ្រាប់បាល់។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ foxsportsasia

  • Loading...
  • Recent Posts