• Sane ជួយ Man City ឈ្នះម្តងទៀតខណៈដែល Brighton ផ្តួលក្រុម Palace ហើយក្រុម Bournemouth និងក្រុម West Ham ក៏ទទួលបានជ័យជម្នះ
    បាល់ទាត់អន្តរជាតិ 2 years ago V-Dr

    កីឡាករ Leroy Sane បានផ្លាស់ប្តូររបៀបលេងខណៈដែលគាត់បានជួយអោយ Manchester City បន្តការដឹកនាំរបស់ខ្លួននៅកំពូលនៃក្របខ័ណ្ឌ Premier League រហូតដល់ទៅប្រាំពិន្ទុជាមួយនឹងជ័យជម្នះនៅលើ Watford ។

    ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Sane បានធ្វើឱ្យអ្នកចាំទី Ben Foster មានការភ្ញាក់ផ្អើលជាមួយនឹងគ្រាប់បាល់ដំបូងដោយ រូបគេបានប្រើទ្រូងដើម្បីបញូលបាល់ទៅក្នុងទី ដែលវាបានធ្វើអោយក្រុមរបស់លោក Pep Guardiola នៅលើផ្លូវឆ្ពោះទៅរកជ័យជម្នះយ៉ាងស្វិតស្វាញមួយនៅឯកីឡាដ្ឋាន Vicarage Road។

    ខ្សែការពារ Shane Duffy របស់ Brighton បានទទួលកាតក្រហម ស្របពេលក្រុមបានយកឈ្នះ Crystal Palace នៅឯកីឡដ្ឋាន Amex Stadium ជាមួយលទ្ធផល ៣-១។

    West Ham ទទួលបានជ័យជម្នះលើក្លឹប Cardiff ខណៈដែល Bournemouth បានត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីផ្តួល Huddersfield ឱ្យបរាជ័យម្តងទៀត។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ The Sun

  • Loading...
  • Recent Posts