• វីឌីអូ​ដែល Tottenham មានឱកាសគ្រប់គ្រងបាល់បានច្រើន តែគ្មានសំណាងទទួលបាន ៣ពិន្ទុ
    Champions League | វីដេអូហាយឡាយ 2 years ago V-Dr

    ការប្រកួតក្នុងពូល B រវាងក្រុម PSV ជាមួយនឹង Tottenham បានបញ្ចប់ទៅក្នុងលទ្ធផល 2:2។ Tottenham មានឱកាសគ្រប់គ្រងបាល់បានច្រើន ស៊ុតក៏បានច្រើន ប៉ុន្តែមិនមានសំណាងទទួលបាន ៣ពិន្ទុនោះទេ។

    ក្រុម PSV មានឱកាសរកបាល់បានមុននៅនាទីទី២៩ ដោយកីឡាករ Lozano ប៉ុន្តែការនាំមុខនេះគឺមិនបានយូរនោះទេ ព្រោះនៅនាទីទី៣៩ កីឡាករ Moura បានរកបានមួយគ្រាប់ជួយអោយ Spur ស្មើជាមួយ SPV ក្នុងតង់ទី១។ ចូលមកដល់តង់ទី២ នាទីទី៥៤ កីឡាករឆ្នើម Harry Kane មានឱកាសជួយអោយ Spurs រកបានគ្រាប់បាល់នាំមុខ PSV វិញម្តង។ អ្នកចាំទីរបស់ Spurs កីឡាករ Lloris ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតនៅនាទីទី៧៩ បន្ទាប់ពីរូបគេបានបង្កកំហុសទៅលើកីឡាករ Lozano។ ចុងម៉ោងនៅនាទីទី៨៧ កីឡាករខ្សែប្រយុទ្ធរបស់ PSV De Jong បានរកបានមួយគ្រាប់ ដែលធ្វើអោយក្តីស្រមៃរបស់ Spur ក្នុងការទទួលបាន ៣ពិន្ទុនោះ រលាយអស់។ ចប់ការប្រកួត PSV 2:2 Spur។

    ទស្សនាវីឌីអូហាយឡាយទាំងអស់គ្នា៖

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts