• Banner Banner Banner Banner Banner Banner
  • ខ្សែប្រយុទ្ធ Timo Werner របស់ក្រុម RB Leipzig បដិសេធ Real Madrid ហើយចង់ចូលរួមជាមួយ Liverpool
    ផ្ទេរកីឡាករ 4 years ago 118 Views

    យោងគេហទំព័រ Don Balon បានចុះផ្សាយថាៈ ខ្សែប្រយុទ្ធអាឡឺម៉ង់ កីឡាករ Timo Werner របស់ក្រុម RB Leipzig បានបដិសេធសំណើររបស់ក្លឹបយក្សអេស្បាញ Real Madrid ហើយបង្វែរចំណាប់អារម្មណ៏ចង់ចូលរួមជាមួយក្រុម Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹករួមជាតិលោក Jurgen Klopp ទៅវិញ។ Werner មានពត៌មាននិងទំនាក់ទំនងរសើបយ៉ាងខ្លាំងក្នុងការចាកចេញពីក្របខ័ណ្ឌ Bundesliga អាឡឺម៉ង់នៅរដូវកាលនេះដោយមានក្លឹបកំពូលអឺរ៉ុបជាច្រើនបានចាប់អារម្មណ៍ដាក់ឈ្មោះរូបគេក្នុងបញ្ជីអាទិភាពនាំយកមកពង្រឹងក្រុមនៅរដូវក្តៅខាងមុខ។

    កីឡាករវ័យ ២២ឆ្នាំរូបនេះបានបង្ហាញសមត្ថភាពស៊ុតបញ្ចូលទីបានចំនួន ១៨គ្រាប់ និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ជូលទី(Assist)បាន ៥គ្រាប់ក្នុងរដូវកាលនេះដែលធ្វើឱ្យគាត់ក្លាយជាកីឡាករវ័យក្មេងកំពុងលេងធ្លោនៅទ្វីបអឺរ៉ុប។

    គេហទំព័រ Don Balon ក៏បានអះអាងផងដែរថា ក្លឹបដែលមានមូលដ្ឋាននៅ Merseyside ក្រុមហង្សក្រហម Liverpool បានត្រៀមផ្តល់ជូននូវទឹកប្រាក់ចំនួន ៨៨លានផោនសម្រាប់កីឡាកររូបនេះខណៈអ្នកចាត់ការទូទៅលោក Klopp ចង់ប្រជែងតំណែងជើងឯក Premier League នៅរដូវកាលក្រោយ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ 90min

  • Loading...
  • Recent Posts