• Banner Banner Banner Banner Banner Banner
  • កីឡាករ​​វ័យ​​ក្មេង​​កម្ពុជា​ ២​រូប​ អាច​ទៅ​​លេង​​ឲ្យ​ក្លឹប​​អេស្ប៉ាញ​​ពាក់​​កណ្ដាល​​ឆ្នាំ​នេះ
    កីឡាផ្សេងៗ 4 years ago 126 Views

    យោងតាមប្រភពព័ត៌មានជិតស្និទ្ធនឹងកីឡាករបាល់ទាត់វ័យក្មេងរបស់កម្ពុជា ២រូប បានបង្ហើបឲ្យដឹងថា នៅពាក់កណ្ដាលឆ្នាំ២០១៨ នេះ កីឡាករទាំងពីរអាចនឹងត្រូវធ្វើដំណើរទៅប្រទេសអេស្ប៉ាញ ដើម្បីបន្ដអាជីពរបស់ខ្លួននៅទីនោះ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយនឹងក្លឹបលំដាប់លីគទី៤ របស់អេស្ប៉ាញ។

    កីឡាករវ័យក្មេង ដែលត្រូវបានបង្ហើបរួមមានកីឡាករ ច្រឹង ពលរដ្ឋ សមាជិកក្រុមក្រសួងការពារជាតិ និងកីឡាករកំពុងឡើងជើង ស៊ិន កក្កដា សមាជិកក្រុមភ្នំពេញក្រោន។ រីឯក្លឹបចង់បានពួកគេនោះ គឺក្លឹប CF La Nucia ដែលកំពុងឈរលេខរៀងទី៥ ក្នុងចំណោមក្លឹបសមាជិកលីគលំដាប់ទី៤ របស់អេស្ប៉ាញ TERCERA Division ទាំង ២១ក្រុមនាពេលបច្ចុប្បន្ន។

    ប្រភពដដែលបានឲ្យដឹងទៀតថា ពលរដ្ឋ និង កក្កដា ត្រូវបានភាគីក្លឹប CF La Nucia តាមចែចូវកាលពីពេលថ្មីៗ ហើយក្រោយឆ្លងកាត់ចរចាជាមួយតំណាងក្លឹបនីមួយៗ ភាគីទាំងពីរបានយល់ព្រម និងគោរពតាមការសម្រេចចិត្តរបស់កីឡាករវ័យក្មេងកម្ពុជាទាំងពីរ។ ដូច្នេះទើបពួកគេមានឱកាសទៅលេងនៅអេស្ប៉ាញ ដោយក្លឹបលីគលំដាប់ទី៤ មួយនេះ ផ្ដល់កិច្ចសន្យារហូតដល់ទៅ ២ឆ្នាំទៀតផង។

    ប៉ុន្ដែព័ត៌មានច្បាស់យ៉ាងណានៅមិនទាន់ច្បាស់ការ ១០០% នោះទេ ព្រោះមិនទាន់មានការប្រកាសជាសាធារណៈនៅឡើយទេ។ ម្យ៉ាងវិញទៀតបច្ចុប្បន្ន ច្រឹង ពលរដ្ឋ កំពុងសម្រាកព្យាបាលរបួស ដែលទើបវះកាត់ជង្គង់កាលពីពេលថ្មីៗ។ រីឯ ស៊ិន កក្កដា ពេលនេះ កំពុងនៅឡាវ ជាមួយក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះល្ងាចនេះ។ ហេតុនេះ ប្រសិនបើមានព័ត៌មានថ្មីៗ ក្រុមការងារគេហទំព័រ Khmer Talking នឹងជម្រាបជូនទស្សនិកជននាពេលក្រោយបន្ដទៀត៕

    កែសម្រួលដោយ៖ Cambosport
    អត្ថបទ៖ KhmerTalking

  • Loading...
  • Recent Posts