• Banner Banner Banner Banner Banner Banner
  • Werner រកបាន២គ្រាប់ ដើម្បីជួយឲ្យអាល្លឺម៉ង់ ទៅជួបម៉ិកស៊ិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
    បាល់ទាត់អន្តរជាតិ 4 years ago 124 Views

    ខ្សែប្រយុទ្ធវ័យក្មេង Timo Werner បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ឈានទៅជួបក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Confederations Cup ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិកាមេរូន ដែលដំបូងឡើយបានរងការពិន័យកាតក្រហមទៅលើកីឡាករម្នាក់ដែលមានកំហុស។

    ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Kerem Demirbay បានរកគ្រាប់បាល់បើកឆាក ក្រោយពីចូលលេងភ្លាមៗក្នុងតង់ទី២ នៅមុនពេល Werner បានរកគ្រាប់បាល់បញ្ចូលទីនៅចន្លោះគ្រាប់បាល់របស់កីឡាករ Vincent Aboubakar សម្រាប់ក្រុមកាមេរូន នៅនាទី ទី៧៨។ ប៉ុន្តែក្រុមជម្រើសជាតិកាមេរូន បានរងការពិន័យកាតក្រហមនៅនាទី ទី៦៤ សម្រាប់ការឈូសជើងដណ្តើមបាល់ដ៏គ្រោះថ្នាក់ទៅលើកីឡាករ Emre Can របស់ក្លិប Liverpool។ លោកអាជ្ញាកណ្តាលសញ្ជាតិកូឡុំប៊ី Wilmar Roldan ដំបូងឡើយបានផ្តល់ការពិន័យកាតក្រហមទៅឲ្យកីឡាករ Sebastien Siani ទាំងមានកំហុស ប៉ុន្តែការសម្រេចចិត្តនេះ ត្រូវបានកែសម្រួល ហើយ Mabouka បានរងពិន័យកាតក្រហមជំនួសវិញ។

    លោក Hugo Broos សញ្ជាតិបែលហ្ស៊ិក គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកាមេរូន បាននិយាយទាំងខឹងសម្បាថា៖ «ខ្ញុំមិនយល់នោះឡើយ ហើយខ្ញុំនៅតែមិនយល់នៅពេលនេះ។ ខ្ញុំគិតថា នេះជាករណីរបស់អាជ្ញាកណ្តាល ហើយគាត់តែម្នាក់ឯងអាចពន្យល់ពីអ្វីដែលបានកើតឡើង»

    ការទទួលជ័យជម្នះក្នុងទីក្រុង Sochi មានន័យថា អាល្លឺម៉ង់ ត្រូវបញ្ចប់ដោយឈរលេខ១ក្នុងពូល B ហើយនិងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិម៉ិកស៊ិក ដែលឈរលេខ២ក្នុងពូល A នាថ្ងៃព្រហស្បតិ៍ ខាងមុខនេះ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

    អត្ថបទដោយ៖ Cambosport
    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts