• ការចាប់ឆ្នោតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានទ្វីបអឺរ៉ុប UEFA Champions League​ នឹងធ្វើឡើងទី២១ ខែមេសា ស្អែកនេះ
    បាល់ទាត់ក្នុងស្រុក | បាល់ទាត់អន្តរជាតិ 4 years ago 43 Views

    យោងតាមសារព៌តមានដែលបានចេញផ្សាយរបស់ BBC បានអៅយដឹងថា៖ ក្រោយពីបញ្ចប់ការទាំងពីរក្រុមយប់មុិញបានកន្លងផុតទៅ ការចាប់ឆ្នោតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានទ្វីបអឺរ៉ុប UEFA Champions League​ នេះនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២១ ខែមេសា ស្អែកនេះនៅទីស្នាក់ការកណ្ដាលសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ស្ថិតនៅទីក្រុង Nyon ប្រទេសស្វីស វេលាម៉ោង១២ថ្ងៃត្រង់នៅទីនោះ ឬ៥ល្ងាចម៉ោងនៅកម្ពុជា ដែលមាន៤ក្រុម នឹងអាចប៉ះគ្នា គឺ២ក្រុមមកពីអេស្ប៉ាញ , បារាំង១ នឹង១ទៀតមកពីអីតាលី​ ។

    វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានទ្វីបអឺរ៉ុប UEFA Champions League​ ដែលមានក្លឹបមកពីអេស្ប៉ាញ២គឺ Atletico Madrid នឹងស្តេចសលំដាប់កំពូល Real Madrid​ ចំណែកឯក្លឹបមកពីអ៊ីតាលីមានសេះបង្កង់ Juventus និង Monaco របស់បារាំង ហើយក្រុមទាំង៤ នឹងមានឱកាសប៉ះគ្នាមិនថាមកពីប្រទេសតែមួយក៏ដោយ ហើយប្រិយមិត្តអាចទស្សនាការផ្សាយផ្ទាល់លើគេហទំព័រផ្លូវការរបស់ UEFA ដោយឥតគិតថ្លៃដូចការចាប់ឆ្នោតមុនៗដែរ។ ដោយឡែកសម្រាប់ពាន Europa League នឹងធ្វើការចាប់ឆ្នោតថ្ងៃជាមួយគ្នា នៅមួយម៉ោងក្រោយមក៕

    ប្រភពពី៖ BBC

  • Loading...
  • Recent Posts