• Banner Banner Banner Banner Banner Banner
  • ក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ ត្រៀមសងសឹកអង់គ្លេស នៅរាត្រីនេះ
    Uncategorized 5 years ago 156 Views

    ក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ នឹងសម្លឹងរកការសងសឹកពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយក្នុងទីក្រុង Dortmund នៅរាត្រីនេះ ខណៈដែលគ្រូបង្វឹកនៃក្រុមទាំងពីរ ត្រៀមផ្តល់ឱកាសដល់យុវជនដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេ។ ទាំងលោក Joachim Loew និង Gareth Southgate ដែលត្រូវកាន់តំណែងជាលើកទី១ក្នុងនាមជាគ្រូបង្វឹកអចិន្ត្រៃយ៍របស់ក្រុមជម្រើសជាតិអង់គ្លេសនោះ សុទ្ធសឹងសម្លឹងរកប្រើប្រាស់ក្រុមយុវជនដូចគ្នា។

    លោក Loew ដែលបានដឹកនាំក្រុមអាល្លឺម៉ង់តាំងពីឆ្នាំ២០០៦នោះ នឹងសម្លឹងរកការកសាងក្រុមមួយដើម្បីការពារពានរបស់ពួកគេក្នុងយុទ្ធនាការ World Cup នៅឆ្នាំក្រោយ ក្នុងប្រទេសរុស្ស៊ី។ លោក Loew នឹងត្រូវដាក់ឲ្យខ្សែប្រយុទ្ធ Timo Werner វ័យ២១ឆ្នាំ ដែលជាតារាឆ្នើមទើបតែរះក្នុងកីឡាបាល់ទាត់អាល្លឺម៉ង់ បង្ហាញខ្លួនជាលើកទី១ ស្របពេលដែលអ្នកចាំទី និងប្រធានក្រុម Manuel Neuer នឹងត្រូវអវត្តមានដោយសារតែរបួសកំភួនជើង។ អាល្លឺម៉ង់ ក៏នឹងអវត្តមានកីឡាករពីរនាក់របស់ក្លិប Dortmund គឺខ្សែបម្រើស្លាប Marco Reus និងខ្សែបម្រើប្រយុទ្ធ Mario Goetze ផងដែរ ខណៈ Reus រងរបួសសរសៃពួរគន្លាក់ជើង ហើយ Goetze ទើបតែជះសះស្បើយពីជំងឺ។

    ក្រុមជើងខ្លាំងមួយនេះក៏អវត្តមាន Jerome Boateng របស់ក្លិប Bayern Munich ក្រោយពីខ្សែការពាររូបនេះ ទើបតែជាពីការវះកាត់ស្មារបស់គេ។ កំណត់ត្រារបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ និងអង់គ្លេស ក្នុងយុទ្ធនាការធំៗ មានភាពផ្សេងគ្នា ខណៈដែលអ៊ីស្លង់ បានធ្វើក្រុមអង់គ្លេស ធ្លាក់ចេញពីយុទ្ធនាការ Euro ឆ្នាំ២០១៦ ទាំងអាម៉ាស់ ហើយក្រុមអាល្លឺម៉ង់ បានធ្លាក់ចេញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែ អាល្លឺម៉ង់ កំពុងតែសម្លឹងរកជ័យជម្នះជាលើកទី១លើគូប្រកួតរបស់ពួកគេ ក្នុងផ្ទះខ្លួនឯង បើគិតចាប់តាំងពីឆ្នាំ១៩៨៧ និងមិនចង់រងបរាជ័យក្នុងលទ្ធផល ៥-១ ក្នុងទីក្រុង Munich ដូចកាលពីឆ្នាំ២០០១ ដែលនៅពេលនោះខ្សែប្រយុទ្ធ Michael Owen ស៊ុតបាល់បញ្ចូលទី៣គ្រាប់ឡើយ។ អាល្លឺម៉ង់ ក៏បានរងបរាជ័យក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតមិត្តភាពអន្តរជាតិរបស់ពួកគេ កាលពីឆ្នាំមុន។

    ប៉ុន្តែ លោក Southgate កំពុងតែមានបញ្ហាក្នុងតំបន់ប្រយុទ្ធរបស់លោកនៅដើមឆ្នាំ២០១៧នេះ ដោយលោកត្រូវអវត្តមាន Harry Kane និង Daniel Sturridge ខណៈដែលលោកមិនបានកោះហៅប្រធានក្រុម Wayne Rooney ឡើយ។ ក្នុងក្រុមយុវជនរបស់លោក លោក Southgate បានបញ្ចូលឈ្មោះខ្សែបម្រើ James Ward-Prowse ដែលជាប្រធានក្រុមនៃក្រុមយុវជនអាយុក្រោម២១ឆ្នាំ រួមចាមួយនឹងមិត្តរួមក្លិប Southampton របស់គេគឺ Nathan Redmond។ លោក Southgate ក៏បានកៅហោះខ្សែប្រយុទ្ធ Jermain Defoe ឲ្យវិលទៅក្រុមអង់គ្លេសវិញ ក្នុងវ័យ៣៤ឆ្នាំផងដែរ៕

    ការប្រកួតមិត្តភាពនៅថ្ងៃនេះ

    មីយ៉ាន់ម៉ា v ហ្គីណេអេក្វាទ័រ – 6 ល្ងាច
    យ៉េមែន v ប៉ាឡេស្ទីន – 6 ល្ងាច
    ហ្វីលីពីន v ម៉ាឡេស៊ី – 6 ល្ងាច
    សា. ឆែក v លីទុយអានី – 12 អធ្រាត្រ
    អាល្លឺម៉ង់ v អង់គ្លេស – 2:45 ទៀបភ្លឺ
    ស្កុតឡេន v កាណាដា – 2:45 ទៀបភ្លឺ

    ប្រិយមិត្ត Cambosport ទាំងអស់ដោយសារ Page នេះមានបញ្ហាមិនអាចផុសរូបមួយរយៈ ដូចនេះសូមចូលទៅតាមនៅលើ Page CambosportVDO នឹង បច្ចេកវិទ្យានិងកីឡាជាតិអន្តរជាតិ បាន (សូមអរគុណដែលបានតាមដានព៌តមាននៅលើ Website នឹង Page របស់ខ្ញុំ)

  • Loading...
  • Recent Posts