• Banner Banner Banner Banner Banner Banner
  • Andy Murray ​​បាន​ឈ្នះ​ពាន​ Dubai Duty Free Tennis Championships ​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន
    Uncategorized 5 years ago 175 Views

    Andy Murray ​​កំពូល​កីឡាករ​វាយ​កូន​​បាល់​របស់​ចក្រភព​អង់គ្លេស​ បាន​ឈ្នះ​ពាន​ Dubai Duty Free Tennis Championships ​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន ​ក្រោយ​ឈ្នះ​លើ​កីឡាករ​អេស្ប៉ាញ​ Fernando Verdasco ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ​ដោយ​លទ្ធផល​​២​សិត​ទល់​នឹង​០​ ​​កាល​ចុង​សប្ដាហ៍​កន្លង​ទៅ។កីឡាករ​លំដាប់​លេខ​១ លើ​ពិភពលោក​ Murray ​បាន​យក​ឈ្នះ​លើ​ Verdasco ​ដោយ​​លទ្ធផល​ ៦-៣ និង​ ៦-២ ​​ហើយ​អាច​លើក​ពាន​​ជា​លើក​ដំបូង​ សម្រាប់​ឆ្នាំ​២០១៧​បាន​​សម្រេច។

    ពាន​រង្វាន់​ Dubai Duty Free Tennis Championships ​​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៣ ​និង​ធ្វើ​ឡើង​នៅ​ទីក្រុង​ឌូបៃ ​ប្រទេស​អារ៉ាប់រួម​ រៀង​រាល់​ឆ្នាំ។ ​ប៉ុន្តែ​ Murray ​​ទើប​ឈ្នះ​ពាន​នេះ​​​​លើក​ដំបូង​នៅ​ឆ្នាំ​២០១៧​នេះ​ទេ ​ខណៈ​ដែល​ពី​មុន​ ធ្លាប់​ធ្វើ​បាន​ល្អ​បំផុត​ ត្រឹម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង កាល​ឆ្នាំ​២០១២ ​តែ​​បាន​ត្រឹម​ជើង​ឯក​រង ​ក្រោយ​ចាញ់​ Roger Federer៕

    ប្រិយមិត្ត Cambosport ទាំងអស់ដោយសារ Page នេះមានបញ្ហាមិនអាចផុសរូបមួយរយៈ ដូចនេះសូមចូលទៅតាមនៅលើ Page CambosportVDO នឹង បច្ចេកវិទ្យានិងកីឡាជាតិអន្តរជាតិ បាន (សូមអរគុណដែលបានព៌តមាននៅលើ Website នឹង Page របស់ខ្ញុំ)

    Metfone Cambodian League 2017

  • Loading...
  • Recent Posts