លោក Andre Villas-Boas អ្នកគ្រប់គ្រងក្លឹប Chelsea បានថ្លែងងា៖ Oscar ជាកីឡាករវ័យក្មេងម្នាក់ដែលលេងបានល្អ ប៉ុន្តែមួយរយៈចុងក្រោយនេះមិនបានបង្ហាញសមត្ថភាពរបស់ខ្លួនដោយសារតែលោកផ្លាស់ប្ដូរប្រព័ន្ធលេងថ្មី ហើយ Oscar ក៏សម្រេចផ្ទេរទៅចូលរួម Shanghai SIPG របស់ចិននៅខែមករា។
ពេលចាប់ផ្ដើមរដូវកាល Premier League ៥ប្រកួតដំបូង កីឡាករជម្រើសជាតិប្រេស៊ីលវ័យ២៥ឆ្នាំរូបនេះជាប់ក្នុងជម្រើស១១នាក់ដំបូងរបស់លោក Conte ប្រើប្រព័ន្ធលេង៤-៣-៣។ (គេនៅក្មេង ប៉ុន្តែពេលខ្លះ មានស្ថានភាពមួយចំនួនដែលពិតជាពិបាកប្រឈមមុខណាស់) ប៉ុន្តែដោយសារចាញ់ញឹកនិងរបូតគ្រាប់បាល់ច្រើនៗពេក អតីតអ្នកចាត់ការ Juventus និងក្រុមជម្រើសជាតិអ៊ីតាលី ក៏សម្រេចផ្លាស់មកប្រើប្រព័ន្ធ៣-៤-៣វិញ បណ្ដាលឱ្យ Oscar បានបង្ហាញខ្លួនឱ្យ Chelsea ក្នុងលីគតែ៤ដងប៉ុណ្ណោះរាប់តាំងពីខែកញ្ញាមក។
នៅក្រោយការប្រកួតជាមួយ Sunderland លោក Andre Villas-Boas សារភាពថា៖ “Oscar ចាប់ផ្ដើមរដូវកាលបានល្អណាស់នៅពេលយើងលេងប្រព័ន្ធ៤-៣-៣។ បន្ទាប់មក នៅពេលខ្ញុំប្ដូរទៅប្រើប្រព័ន្ធថ្មី ទម្រង់ថ្មី គេអត់សូវបានលេង។ ប៉ុន្តែខ្ញុំតែងតែរាប់បញ្ចូលគេក្នុងក្រុម ព្រោះ Oscar ជាកីឡាករដ៏ល្អម្នាក់។
ពេល Oscar ផ្លាស់ទៅចូលរួម Shanghai SIPG រូបគេនឹងបានធ្វើការជាថ្មីជាមួយអតីតអ្នកចាត់ការ Chelsea គឺលោក Andre Villas Boas និងមិត្តរួមជម្រើសជាតិ Hulk។ អតីតកីឡាករក្លិប Sao Paulo និង Internacional ខាងលើ លេងឱ្យ Chelsea បាន២០២ប្រកួត ស៊ុតចូល៣៨គ្រាប់, ឈ្នះពាន Premier League, Europa League និង League Cup ក្រោយផ្ទេរមក Stamford Bridge ក្នុងតម្លៃ១៩លានផោនក្នុងឆ្នាំ២០១២៕
ប្រភពពី BBC
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus