• ក្រុមតេក្វាន់ដូITFកម្ពុជា បានប្រមូលមេដាយមាសស្ទើរទាំងអស់ពីការប្រកួតជើងឯងអាស៊ាន
    Uncategorized 4 years ago 12 Views

    ក្រុមអត្តពលិកតេក្វាន់ដូ ITF របស់កម្ពុជា បានប្រមូលមេដាយមាស ស្ទើរតែទាំងអស់ ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក លើកទី១ ប្រចាំឆ្នាំ២០១៦ ដែលបានធ្វើនៅក្នុងវិមានពហុកីឡដ្ឋានជាតិ និងបានបញ្ចប់ជាផ្លូវការ កាលពីថ្ងៃពុធ ម្សិលមិញ ខណៈប្រទេស៣ទៀតមានម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី បានឈ្នះមេដាយមាស ដែលនៅសល់ពីការប្រមាញ់របស់ក្រុមម្ចាស់ផ្ទះកម្ពុជា។

    l

    នៅក្នុងការប្រកួតនៅលើវិញ្ញាសាសរុបចំនួន៣៨ នៃព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក ឆ្នាំ២០១៦ ដែលមានប្រទេសចំនួន៧ចូលរួមនេះ ក្រុមតេក្វាន់ដូ ITF កម្ពុជា បានឈ្នះមេដាយមាសរហូតដល់៣១ ប្រាក់១០ សំរឹទ្ធ១១ សរុប៥២មេដាយ បន្ទាប់ពីពួកគេដណ្តើមមេដាយមាសបន្ថែមបាន៤ទៀត ក្នុងការប្រកួតសម្តែងផ្នែកបច្ចេកទេសលើ៦វិញ្ញាសាចុងក្រោយកាលពីថ្ងៃពុធ។

    k

    លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានហៅការប្រកួតនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា។ លោកបានថ្លែងក្រោយពិធីបិទការប្រកួតថា៖ «ព្រឹត្តិការណ៍នេះបានដំណើរការទៅយ៉ាងរលូន និងជោគជ័យយ៉ាងបំផុត ហើយនេះជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសជាតិយើង និងសម្រាប់ប្អូនៗជាកីឡាករ កីឡាការិនី ដែលបានខំប្រឹងបញ្ចេញទេពកោសល្យ នៅលើទឹកដីរបស់ខ្លួន និងដណ្តើមបានមេដាយមាស យ៉ាងច្រើនលើសលុបនេះ»

    h

    លោក ហ៊ីងសុធីយ៉ា បានបញ្ជាក់ថា៖«មុនការប្រកួត យើងរំពឹងទុកថា ក្នុងការប្រកួតសរុប៣៨វិញ្ញាសា យើងផ្តោតខ្លាំងធ្វើយ៉ាងណាឲ្យបានមេដាយមាសខ្ទង់ជាង១០ វាល្អពេកទៅហើយ ប៉ុន្តែលទ្ធផលជាក់ស្តែង យើងបែរជាអាចដណ្តើមបានមេដាយមាសរហូតដល់៣១មេដាយ ខណៈការប្រកួតនេះ មានភាពសុក្រឹត និងយុត្តិធម៌ ដែលប្រទេសចូលរួមទាំងអស់ អាចទទួលយកបានទាំងអស់គ្នា ព្រោះយើងមានក្រុមអាជ្ញាកណ្តាលអន្តរជាតិ មកពីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចូលរួមកាត់សេចក្តីក្នុងការប្រកួតនេះ»។

    g

    ដោយឡែក ក្រុមអត្តពលិករបស់ប្រទេសម៉ាឡេស៊ី បានឈរនៅចំណាត់ថ្នាក់លេខ២បន្ទាប់ពីកម្ពុជា តាមរយៈការឈ្នះបានមេដាយមាស៥ ប្រាក់១១ សំរឹទ្ធ១៧ សរុប៣៣មេដាយ ឯប្រទេសវៀតណាម បានឈ្នះមេដាយ១ ប្រាក់១៣ សំរឹទ្ធ១៥ សរុប២៩ សិង្ហបុរី ឈ្នះមេដាយមាស១ ប្រាក់៣ សំរឹទ្ធ៦ សរុប១០មេដាយ ហើយប្រទេសថៃ ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៧ សរុប៨ ប៉ុន្តែហ្វីលីពីន និងឥណ្ឌូនេស៊ី មិនទទួលបានមេដាយទេ ព្រោះប្រទេសទាំង២នេះ មិនបានបញ្ជូនអត្តពលិកមកប្រកួតទេ គឺបញ្ជូនមកតែមន្រ្តីប្រតិភូកីឡាប៉ុណ្ណោះ៕

    ft-img-template

    d

    15390925_650341215168661_5337915160805073969_n

    ITF
  • Loading...
  • Recent Posts